BREAKING NEWS

ឆ្នាំ២០២០នេះគួរឲ្យខ្លាចមែន! វីរុសកាចសាហាវមិនទាន់ចប់បាត់ផង ឥឡូវមានហ្វូង​សត្វកណ្ដូប​វាល​ខ្សាច់​រាប់​លាន​ក្បាល​កំពុងវាយលុកក្នុងតំបន់អាហ្វ្រិកខាងត្បូង

Spread the love

២០២០ ជា​ឆ្នាំ​គ្រោះ ឆ្នាំ​ដ៏​អាក្រក់​មិន​ធ្លាប់​មាន ដោយ​ត្រឹម​រយៈ​ពេល​ជិត ១ ខែ​នៃ​ខែ​មករា​នេះ រឿងរ៉ាវ​ជា​ច្រើន​បាន​កើតឡើង​ឥត​ឈប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​សកលលោក។ ក្នុង​នោះ​មាន​ទាំង​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្រ្តាលី បន្ទុះ​ភ្នំ​ភ្លើង​នៅ​ហ្វីលីពីន គ្រោះ​ទឹក​ជំនន់​នៅ​ឌូបៃ&ឥណ្ឌូណេស៊ី និង​វីរុស​វូហ្វាន​ជា​ដើម។

ហេតុការណ៍​អាក្រក់​មួយ​ទៀត​ដែល​ខកខាន​កើត​មាន​អស់​រយៈ​ពេល ៧០ ឆ្នាំ​ទៅ​ហើយ​នោះ គឺ​នៅ​អាហ្វ្រិក​ខាង​កើត​ដូច​ជា​ប្រទេស​សូម៉ាលី អេត្យូពី និង​កេនយ៉ា​កំពុង​ជួប​ប្រទះ​នូវ​ការ​រំខាន​ពី​ហ្វូង​សត្វ​កណ្តូល​វាល​ខ្សាច់​ដ៏​ច្រើន​លាន​ក្បាល ចូល​មក​បំផ្លាញ​ដំណាំ​របស់​អ្នក​ស្រុក មាន​តាំង​ពី​ចម្ការ​ពោត ស្មៅផ្អែម​ជា​ដើម។

តាម​របាយការណ៍​ពី The Guardian និង ABC News បាន​ឲ្យ​ដឹង​ថា​ការ​កើន​ឡើង​ដ៏​ច្រើន​នៃ​សត្វ​កណ្តូប​វាល​ខ្សាច់​នេះ គឺ​ដោយ​សារ​តែ​បម្រែបម្រួល​អាកាសធាតុ រុញ​ឲ្យ​សត្វ​ល្អិតបង្កាត់ពូជកើន​ឡើង​ ៥០០ ដង​ឯ​ណោះ​មុន​ពេល​កើត​​មាន​អាកាសធាតុ​ស្ងួត​នា​ខែ​មិថុនាឆ្នាំទៅ។

នៅ​ប្រទេស​កេនយ៉ា​បាន​រង​ផល​ប៉ះពាល់​ពី​ករណី​ដ៏​ចម្លែក​នេះ ដោយ​ដី​ចម្ការ​ប្រមាណ ៧០ ០០០ ហិតា​ត្រូវ​បាន​បំផ្លាញ​ដោយ​ហ្វូង​សត្វ​កណ្តូប​វាល​ខ្សាច់។

បញ្ជាក់​ថា​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​ព្រមាន​ថ្មីៗ​នេះ​ថា​ហ្វូង​កណ្ដូប​វាល​ខ្សាច់​អាច​នឹង​រីក​រាលដាល​ដល់​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ី​ភាគ​ខាង​ត្បូង (មាន​ប្រទេស​អាហ្វហ្គានីស្ថាន បង់ក្លាដេស ប៊ូតាន់ ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា) ខណៈ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​មិន​ទាន់​លេចលឺ​ការ​អាច​រង​ផល​ប៉ះពាល់​នៅ​ឡើយ៕ អត្ថបទ៖ knongsrok​​​

Swarms of desert locusts fly up into the air from crops in Katitika village, Kitui county, Kenya Friday, Jan. 24, 2020. Desert locusts have swarmed into Kenya by the hundreds of millions from Somalia and Ethiopia, countries that haven’t seen such numbers in a quarter-century, destroying farmland and threatening an already vulnerable region. (AP Photo/Ben Curtis)

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*