BREAKING NEWS

មន្ទីរសុខាភិបាលកោះកុង បដិសេធ ការបំពុលសង្គមរបស់សារពត៌មានដើមអំពិល ផ្សាយថា រកឃើញអ្នកជំងឺកូរ៉ូណា ២នាក់ទៀត នៅខេត្តកោះកុង

Spread the love

មន្ទីរសុខាភិបាលកោះកុង បដិសេដ្ឋ ការចេញផ្សាយបំពុលសង្គម ថាមានករណី អ្នកជំងឺកូរ៉ូណា ២នាក់ថ្មីទៀត នៅកោះកុង។

យោងតាមការចេញផ្សាយ តាមសារពត៌មានមួយចំនួន បានលើកលើងថា មានករណី អ្នកឆ្លងជំងឺ2នាក់ទៀតនៅកោះកុង ប៉ុន្តែពេលនេះ មន្ទីរសុខាភិបាលកោះកុង បដិសេធ ការបំពុលសង្គមនេះ ទាំងស្រុង។

ការបដិសេធមានអត្ថន័យទាំងស្រុង៖ “មន្ទីរសុខាភិបាលខេត្ត​កោះកុងសូមធ្វើការ​ឆ្លើយតប ចំពោះសារព័ត៌មាន Dap_News_Website ថា មកដល់ថ្ងៃទី29-មករា-2020 នេះមិនមានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាវីរុស ២នាក់ ក្នុងខេត្តកោះកុង ដូចដែលសារព័ត៌មានបានចុះនោះទេ សូមសារព័ត៌មាននេះ ធ្វើការកែសម្រួល និងលុបចេញជាបន្ទាន់ ព្រោះវាជារឿងមិនពិត ធ្វើអោយមានការយល់ ច្រឡំយ៉ាងខ្លាំង”។

មកដល់ពេលនេះ Dap News Website ទទួលស្គាល់ និងចេញលិខិតកែតម្រូវរួចរាល់ហើយ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*