BREAKING NEWS

ដើម្បីសុវត្ថភាព សូម្បីមន្ត្រី និងអភិបាលខេត្តព្រះសីហនុ ក៏ប្រជុំពាក់ម៉ាស់ដែរ ដើម្បីការពារវីរុសកូរ៉ូណា ដែលមាននៅមូលដ្ឋានខ្លួន

Spread the love

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានពាក់ម៉ាស់​ក្នុងអំឡុង​ចូលរួម​បើកកិច្ចប្រជុំ​ស្តីពី​កិច្ច​សហការ និង​សម្រប​សម្រួល ក្នុងការ​សាងសង់ ​អនុស្ថានីយអគ្គិសនី និង​បណ្តាញ​តង់ ស្យង់ខ្ពស់ ពីស្រុក​ស្ទឹងហាវ ដើម្បី​ចែកចាយ ​ក្នុងក្រុងព្រះ សីហនុ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២០។ នេះបើយោងតាម រូបភាពនៃកិច្ចប្រជុំ ដែលបង្ហោះ​នៅ លើ​ទំព័រហ្ វេសប៊ុក​របស់​រដ្ឋបាលខេត្តព្រះសីហនុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ លោក គួច ចំរើន ក៏បាន​សរសេរ នៅលើ​ទំព័រហ្វេសប៊ុករបស់លោក ផងដែរថា៖ «កុំខ្លាចពេក​ កុំភ័យពេក​ កុំហ៊ានពេក​ តែត្រូវអនុវត្តន៍​ តាមការណែនាំរបស់គ្រូពេទ្យ​ និង​ ប្រេីម៉ាស់មុខ​ ពេលនៅទីប្រជុំជន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាប​ថា កម្ពុជា បាន​រកឃើញ​នូវករណី​វីរុសកូរ៉ូណា​ថ្មីជាលើកដំបូងកា លពីថ្ងៃទី២៧មករាម្សិលមិញនេះ លើជនជាតិចិនម្នាក់ ដែលទើបតែមកពីក្រុងវូហាន ប្រទេសចិន ទៅកាន់ខេត្ត​ព្រះសីហនុ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ខ្លីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*