BREAKING NEWS

ទីបំផុត! ឱសថស្ថានមួយក្នុងទីក្រុងប៉េកាំង ត្រូវរងការពិន័យជាង ៤០ម៉ឺនដុល្លារ ដោយសារដំឡើងតម្លៃម៉ាស់

Spread the love

(ប៉េកាំង)៖ ឱសថស្ថានមួយនៅក្នុងទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរចិនពិន័យជាប្រាក់៣លានយ័ន ឬស្មើនឹងជាង ៤៣៤,៥៣០ដុល្លារ សម្រាប់ការដំឡើងតម្លៃ ម៉ាស់ រហូតដល់ទៅ៦ដង បើធៀបទៅនឹងតម្លៃធម្មតាដែលដាក់លក់នៅលើបណ្ដាញអ៉ិនធើណិត ប្រឈមមុខនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរចិន ឱសថស្ថានឈ្មោះ Beijing Jimin Kangtai Pharmacy បានដំឡើងតម្លៃម៉ាស់ប្រភេទ 3M រហូតដល់ទៅ៨៥០យ័ន ក្នុងមួយប្រអប់ ខណៈ តម្លៃលក់នៅលើបណ្ដេញអ៉ិនធើណិត មានតម្លៃត្រឹមតែ១៤៣យ័នប៉ុណ្ណោះ ក្នុងមួយប្រអប់។ បន្ថែមពីលើនេះ អាជ្ញាធរចិនក៏បានព្រមានដែរថាដល់ហាងទំនិញ ឬឱសថស្ថានដទៃ កុំដំឡើងតម្លៃម៉ាស់ជ្រុលហួសហេតុ ដើម្បីជៀសវាង រងការពិន័យធ្ងន់ធ្ងរ។

គួរជម្រាបថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សជាង ៦,០០០នាក់ទៀតឆ្លងទាំងនៅចិន និងទូទាំងពិភពលោក៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*