Spread the love
ស្របពេលដែលវីរុសកូរ៉ូណាកំពុងផ្ទុះតែឡើង ធ្វើឲ្យមានអ្នកលក់មួយចំនួនឆក់ឳកាសតម្លើងថ្លៃម៉ាសដែលធ្វើឲ្យពលរដ្ឋជាច្រើនមានការមិនពេញចិត្ត ក៏ដូចជាស្នើឲ្យខាងអាជ្ញាធរចាត់វិធានការជាបន្ទាន់។
ប៉ុន្តែថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Oeng Dona បានប្រាប់ឲ្យដឹងថា មានជនបរទេសម្នាក់ឈរចែកម៉ាសដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែរទាំងកណ្តាលថ្ងៃ ដែលនេះជាទង្វើមួយគួរឲ្យកោតសរសើរមែនទែន។
ហ្វេសប៊ុកខាងលើបានបញ្ជាក់ដូច្នេះថា ៖ “សុំសរសើរមិនបានមែន គាត់ជាជនជាតិម្នាក់ដែលបានឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប៉ុន្តែខ្មែរមួយចំនួនវិញបានឆ្លៀតឳកាសកេញចំណេញលើជាតិសាសន៍របស់ខ្លួនដោយមិនគិតពីផលប្រយោជន៍រួមឡើយ មើលឃើញហើយខ្មាសគេជំនួស លោកអ្នកស្រីដែលលក់ម៉ាស់ថ្លៃហ្នឹងយកភ្នែកមើលហើយយកខួរគិតខ្លះផង”៕
Be the first to comment