Spread the love
ជាដំណឹងគួរឱ្យសោកសៅមួយសម្រាប់សង្គមសិល្បៈខ្មែរ ដែលពេលនេះបានបាត់បង់អ្នកសិល្បៈមួយរូបគឺលោក សេរី វឌ្ឍនា ដែលជាម្ចាស់បទ «ស្លៀកខ្លី» ផ្ទុះការគាំទ្រយ៉ាងខ្លាំងកាលពីកន្លងមកនោះ ។
លោក សេរី វឌ្ឍនា ត្រូវបានគេទទួលដំណឹងថាបានស្លាប់ ដោយសារជំងឺគ្រុនឈាម និង បែកគ្រាប់ឈាម ព្យាបាលមិនទាន់ពេលវេលា ខណៈពេលដែលគេបញ្ជូនលោកទៅព្យាបាលនៅប្រទេសវៀតណាម ។
មរណភាពរបស់តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជន និង អ្នកក្នុងចង្កោមសិល្បៈជាច្រើនស្លុតចិត្តយ៉ាងខ្លាំង ស្របគ្នានេះក៏មានការចែករំលែងនូវមរណទុក្ខនេះពីក្រុមគ្រួសារសពផងដែរ ៕ អត្ថបទ៖ ប្រជាប្រិយ
Be the first to comment