BREAKING NEWS

ឈប់ខ្វល់ ឈប់ខ្វាយ រឿងជម្ងឺ កូរ៉ូណាទៅ អ្នកជំនាញបង្ហាញកត្តាពិសេស ៣យ៉ាងរបស់កម្ពុជា ដែលវីរុស Coronavirus មិនងាយឆ្លងចូលឡើយ….

Spread the love

វីរុស Coronavirus ពេលនេះបានរីករាលដាលយ៉ាងលឿនហើយមកទាន់ពេលនេះ មានមនុស្សប្រមាណ៤០នាក់ហើយបានស្លាប់ វីរុសកាចសាហាវនេះទៀតសោតក៏បានមកដល់វៀតណាមដែលជាប្រទេសជិតខាងយើង រួមទាំងកម្ពុជាយើងផងដែរ ។

វីរុសផ្លូវដង្ហើមកាចសាហាវ Coronavirus កំពុង​បង្ករ​ក្ដីបារម្ភជាខ្លាំងដល់ពិភពលោក ដោយមានករណីឆ្លងជម្ងឺនេះជាច្រើនពាន់ករណីទូរទាំងពិភពលោក ហើយអត្រាអ្នកស្លាប់ឡើងខ្ពស់រហូតដល់ ៤១នាក់។ហើយនាពេលថ្មីៗនេះផងដែរ បើតាមសារពត៌​មាន Daily Mail បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅចិនធ្វើការព្រមានថាវីរុស​នេះក៏អាចនឹង​ចម្លង​តាមភ្នែកបានទៀតផង។

ឯកឧត្តម ជឹម ភក្ត្រា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងជាអតីតមន្ត្រីនៅវិទ្យាស្ថានប៉ាស្ទ័ បានចែករំលែកជូនប្រជាជនកម្ពុជាដូចខាងក្រោម:

ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗ ក្នុងនាមខ្ញុំធ្លាប់ធ្វើការនៅមន្ទីពិសោធន៍ស្រាវជ្រាវវេជ្ជសាស្រ្តនៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រយៈពេលជាង១០ឆ្នាំ:

-ជាទូទៅការចំលងវីរុស Coronavirus អាចឆ្លងបានត្រូវពឹងលើកត្តា ៣យ៉ាង សមស្រប

១. ចំនួនមេរោគ

២. សីតុណ្ហភាព (ក្រោម២០ C)

៣. ការប៉ះពាល់ និងនៅទល់មុខអ្នកជម្ងឺផ្ទាល់ដោយគ្មានរបាំងការពារ)

ហើយកត្តាដែល Coronavirus មិនងាយឆ្លងរាលដាលនៅប្រទេសកម្ពុជាយើងគឺដោយសារ:

១. ប្រទេសយើងមានសីតណ្ហភាពលើសពី 30 c (ដែលជាកត្តា Virus មិនអាចរស់បាននៅពេលខ្ទាតចេញពីអ្នកជម្ងឺណាម្នាក់ ទៅមនុស្សម្នាក់ទៀតដោយរក្សាចម្ងាយពីគ្នា១ម៉ែត្រ)

២. មិនទាន់មានអ្នកផ្ទុក Virus នេះច្រើននៅឡើយ។ ដូច្នេះអ្នកដែលមិននៅក្នុងតំបន់ប្រឈម មិនចាំបាច់ពាក់ម៉ាស់ឡើយ។

ចំពោះការវិភាគរកមេរោគនេះ

– គឺគេយកសំណាកពីក្នុងច្រមុះអ្នកសង្ស័យមានមេរោគនេះ (គឺមិនយកសំណាកឈាមទេ)

-ការសង្ស័យនណាម្នាក់មានជម្ងឺនេះ គឺផ្តោតទៅលេីជននោះមានកម្តៅលេីសពី៣៨c ហេីយមកពីតំបន់ប្រឈម (តំបន់ប្រភពជម្ងឺនេះ)

– ធ្វើការវិភាគ លើDNA របស់មេរោគដោយបច្ចេកទេស Real Time PCR (RT-PCR) ដែលមាននៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

– មិនមែនស្គែនដូចរាវរកគ្រឿងផ្ទុះនោះទេ

Virus នេះមានទំហំ 0,125 micrometer, គឺតូចជាងទំហំ Bacteri ទៅទៀត។ ដូច្នេះម៉ាស់ដែលគេពាក់ទូទៅនេះមិនអាចរារាំងvirusនេះ 100% បានទេ តែអាចការពារការខ្ទាតទឹកមាត់នៅពេលគេក្រដាស់ឬក្អក នៅចំពោះមុខយើង។

អត្ថបទដោយ Nen Sothea ដកស្រង់ចេញពី អត្ថបទចែករំលែករបស់ ឯកឧត្តម ជឹម ភក្ត្រា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*