BREAKING NEWS

អុញនុ៎ះ! ក្រសួង​ព័ត​៌មានព្រមាន និង បញ្ជា​ឱ្យ​លោក K01 ផ្សាយ Live សុំទោស​ជា​សាធារណៈ មុននឹង​ក្រសួង​ហៅ​មក​ណែនាំ​ផ្ទាល់មាត់​!

Spread the love

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ក្រសួង​ព័ត៌មាន បាន​បញ្ជា​ឱ្យ​លោក K01 អ្នកលេង​ហ្វេ​ស​ប៊ុ​ក ផ្សាយ live សុំទោស​ជា​សាធារណៈ ចំពោះ​កំហុស ដែល​លោក​បាន​ទៅ​ផ្សាយ​ផ្ទាល់​មុខ​មន្ទីរ​ពេទ្យរុស្ស៊ី ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ថ្មី បង្កដោយ​វីរុស កូ​រ៉ូ​ណា ប្រភេទ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​។ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នឹង​ហៅ​អ្នកលេងហ្វេសប៊ុក​ K01 មក​ធ្វើ​ការណែនាំ នៅ​ទីស្តីការក្រសួង​ផ្ទាល់​តែម្តង​។ នេះ​បើតាម​ប្រភពពី​ក្រសួង​ព័ត៌មាន​។​

ចំណាត់ការរបស់​ក្រសួងព័ត៌មាន​នេះ បានធ្វើឡើង បន្ទាប់ពីអ្នកលេងហ្វេសប៊ុក K01 បានទៅ​ផ្សាយ​ផ្ទាល់​​តាមហ្វេសប៊ុក នៅមុខក្លោងទ្វារមន្ទីររុស្ស៊ី ក្នុងរាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០​ ថា​នៅមន្ទីរពេទ្យរុស្ស៊ី មានអ្នកជំងឺរលាកសួតថ្មី កូរ៉ូណា វីរុស។

ក៏ប៉ុន្តែ​ប្រធានមន្ទីរពេទ្យ​រុស្ស៊ី បាន​ប្រកាស​បដិសេធភ្លាមៗ នឹងការផ្សាយតាមហ្វេសប៊ុកដូច្នេះ​។ ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានស្នើដល់​អាជ្ញាធរសមត្ថកិច្ច ចាត់​វិធានការ​ចំពោះការផ្សាយ​ព័ត៌មានមិនពិតដូច្នេះ។

ក្រោយសន្និសីទកាសែត នៅមន្ទីររុស្ស៊ី កាលពីរសៀលថ្ងៃទី២៩មករានេះ លោក K01 បាន Live តាមហ្វេសប៊ុកម្តងទៀត ហើយសុំទោសជាសាធារណៈចំពោះការផ្សាយផ្ទាល់របស់លោក កាលពីពេលព្រឹក នៅមុខមន្ទីរពេទ្យរុស្ស៊ី។ ខ្លីបវិដេអូ ផ្សាយផ្ទាល់ កាលពីព្រឹក ដែលលោក K01 ពាក់អាវភ្លៀង ស្រោមដៃ មួក និងម៉ាស់នោះ ក៏ត្រូវបានលុបចេញពីហ្វេសប៊ុករបស់​លោកផងដែរ៕

**********

លោកផែង វណ្ណៈ ចំអកថា អ្នកល្បីៗតម្រង់ជួរគ្នាចេញលិខិតសុំទោសជាបន្តបន្ទាប់…

ទីបំផុត! លោក K01 ត្រូវបានក្រសួងហៅទៅផឹកទឹកតែ ក្រោយពីសម្តេចស្តីបន្ទោសរឿងផ្សាយពត៌មានបំពុល

(មានវីឌីអូ) : បន្ទាប់ពីសម្ដេចតេជោ ដាក់ចំៗ!! លោក ហេង ឡុង សរសេរលិខិតសុំអភ័យទោស ចំពោះការចែករំលែកវីដេអូមិនពិតតាមរយៈ Facebook ទាក់ទងនឹងការឆ្លងមេរោគកូរ៉ូណា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*