BREAKING NEWS

កុំថាឡើយបិទត្រឹមចិន ប្រទេសប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ប្រកាសបិទជើងហោះហើរទូទាំងអាសុីតែម្តង​ដើម្បី​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស​

Spread the love

ប្រទេស​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ (Papua New Guinea) នៅ​ថ្ងៃទី​២៩ ខែមករា បានប្រកាស​បិទ​អាកាស​ដ្ឋា​ន និង​កំពង់ផែ​របស់ខ្លួន​សម្រាប់​អ្នកដំណើរ​ទាំងអស់​មក​ពី​តំបន់​អាស៊ី​។ វិធានការ​នេះ មាន​គោលដៅ​ការពារ​ខ្លួន​ពី​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស ដែល​ឆ្លង​ដល់​ប្រទេស​យ៉ាងតិចណាស់​១៦ នៅ​ជុំវិញ​ពិភពលោក ពិសេស​ប្រទេស​តំបន់​អាស៊ី​ក្បែរៗ​ចិន ខណៈ​ចំនួន​អ្នកស្លាប់ និង​ករណី​ឆ្លង​វីរុស​នេះ បន្ត​កើន​ឡើងជា​លំដាប់​។

កូ​រ៉ូ​ណា​វីរុស​ដែល​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី កំពុងតែ​រាតត្បាត​កាន់តែខ្លាំង​ទៅ​ប្រទេស​នានា ដោយ​ប្រទេស​នៅ​តំបន់​ប៉ែក​អារ៉ាប់ និង​ហ្វាំ​ង​ឡង់​ជាដើម​សុទ្ធតែ​បានបញ្ជាក់​ពី​ការរកឃើញ​មេរោគ​នេះ​លើកដំបូង​។ ប្រទេស​នានា សុទ្ធតែ​បាន​ចាត់វិធានការ​ចាំបាច់​រៀងៗ​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​ដែល​បង្ក​ទៅ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ ​

​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ដែល​នៅជាប់​ប៉ាស៊ីហ្វិក​វិញ បាន​ចាត់វិធានការ​ខ្លាំង​ដៃ​ក្នុងការ​ទប់ទល់​ការផ្ទុះ​វីរុស​នេះ​។ ក្នុង​លិខិត​កត់សម្គាល់​ទៅកាន់​អាកាសចរណ៍ និង​ប្រតិបត្តិ​ករ​ទូក​ដឹក​អ្នកដំណើរ​ទាំងអស់ ក្រសួងអន្តោប្រវេសន៍​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ បញ្ជាក់ថា រាល់​ប្រជាជន​ទាំងអស់​ដែលមាន​ប្រភពពី​កំពង់ផែ​នានា​របស់​អាស៊ី នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ឡើយ​។ វិធានការ​នេះ អនុវត្ត​ចាប់ពី​ថ្ងៃទី​២៩ ខែមករា​តទៅ​។ ​

​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ក៏​បិទ​ព្រំដែន​គោក​តែមួយគត់​ជាមួយ​ឥណ្ឌូណេស៊ី​ផងដែរ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​៣០ ខែមករា​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ដោយឡែក ប្រជាជន​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ទាំងអស់ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អាស៊ី នឹងត្រូវ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​រយៈពេល​១៤​ថ្ងៃ​សិន​។

​មកទល់ពេលនេះ ប្រទេសមួយ​នេះ មិនទាន់​រកឃើញ​ករ​ណី​ឆ្លង​ណាមួយ​ជុំវិញ​កូ​រ៉ូ​ណាវី​រុស​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​សេវាកម្ម​សុខភាព​ប្រទេស​នេះ កំពុងតែ​ញាំញី​ដោយ​ការខ្វះខាត​ធនធាន និង​បញ្ហា​សុខភាព​សាធារណៈ​ជាច្រើន​ទៅហើយ​។ ​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣០ ខែមករា តួលេខ​អ្នកស្លាប់​សរុប​នៅ​ចិន​ដោយសារ​កូ​រ៉ូ​ណាវី​រុស ឡើងដល់​១៧០​នាក់​ហើយ​។ បច្ចុប្បន្ន​អ្នក​កើត​ជំងឺ​ទាំង​នៅ​ចិន តំបន់​រដ្ឋបាល​ពិសេស និង​បណ្តា​ប្រទេស​១៦​ផ្សេងទៀត ឡើងដល់​ទៅជា​ង​៧០០០​នាក់ ដែល​ជិត​ស្មើ​ការ​រាលដាល​ជំងឺ SARS ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ​២០០២-២០០៣​។ ក្រៅពី​ចិន​ទាំងមូល ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណា រួមមាន ថៃ សិង្ហ​បុរី ជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូង អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា វៀតណាម កម្ពុជា ហ្វាំ​ង​ឡង់ ណេ​ប៉ាល់ និង​ស្រីលង្កា​៕ អត្ថបទ៖ ថ្មីៗ

DCIM100MEDIADJI_0002.JPG

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*