BREAKING NEWS

ទីបំផុត! លោក K01 ត្រូវបានក្រសួងហៅទៅផឹកទឹកតែ ក្រោយពីសម្តេចស្តីបន្ទោសរឿងផ្សាយពត៌មានបំពុល

Spread the love

ភ្លាមៗក្រោយពីមានការស្តីបន្ទោសពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមករានេះនាយកដ្ឋានមណ្ឌលពត៌មាន នៃអគ្គនាយកដ្ឋានពត៌មាន និងសោតទស្សន៍ បានកោះហៅលោកឃឿន សុឡា ហៅK01 ចាងហ្វាងកាសែតកម្លាំងមនុស្សធម៌ មកអប់រំណែនាំជុំវិញការផ្សាយពត៌មាន ដែលធ្វើឲ្យមានចលាចលក្នុងសង្គម ទាក់ទងទៅនឹងជម្ងឺឆ្លងកូរ៉ូណា កាលពីថ្ងៃទី២៩ មករា នៅមន្ទីរពេទ្យរុស្សី។

ជាការឆ្លើយតបលោក K01 បានសុំទោស និងទទួលកំហុស នូវការផ្សាយពត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ដែលធ្វើឲ្យសាធារណជន មានការភ័នច្រលំ និងភ័យខ្លាច។

លោកK01 ក៏បានសន្យាថានឹងមិនធ្វើឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតទេ មិនតែប៉ុណ្ណោះគាត់ក៏បានសរសេរលិខិសុំទោសជាផ្លូវការ នូវរាល់កំហុសឆ្គងទាំងឡាយដល់រដ្ឋមន្ត្រីក្រសួងពត៌មាន និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ៕ អត្ថបទ៖ វាយោ

**********

ចុចអានអត្ថបទទាក់ទង៖ អុញនុ៎ះ! ក្រសួង​ព័ត​៌មានព្រមាន និង បញ្ជា​ឱ្យ​លោក K01 ផ្សាយ Live សុំទោស​ជា​សាធារណៈ មុននឹង​ក្រសួង​ហៅ​មក​ណែនាំ​ផ្ទាល់មាត់​!

លោកផែង វណ្ណៈ ចំអកថា អ្នកល្បីៗតម្រង់ជួរគ្នាចេញលិខិតសុំទោសជាបន្តបន្ទាប់…

(មានវីឌីអូ) : បន្ទាប់ពីសម្ដេចតេជោ ដាក់ចំៗ!! លោក ហេង ឡុង សរសេរលិខិតសុំអភ័យទោស ចំពោះការចែករំលែកវីដេអូមិនពិតតាមរយៈ Facebook ទាក់ទងនឹងការឆ្លងមេរោគកូរ៉ូណា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*