BREAKING NEWS

នាយករដ្ឋមន្រ្ដីថៃ៖ «គ្មានអ្វីសំខាន់ជាងសុខទុក្ខប្រជាពលរដ្ឋទេ» ថ្លៃងក្នុងពេលដែលលោកចុះមកត្រួតពិនិត្យស្ថានភាពអាកាសយានដ្ឋានសុវណ្ណភូមិ…

Spread the love

បរទេស៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នាយរដ្ឋមន្រ្ដី នឹងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ លោកប្រាយុទ្ធ អូចា រួមដំណើរជាមួយលោកអានទុយិនឆេនវេរ៉ាគុល រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាក់សៀមជីឆៃ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតបានអញ្ជើញចុះមកទស្សនាអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីតាមដានពីស្ថានភាពភ្ញៀវទេសចរណ៏ចិន នឹងត្រួតពិនិត្យពីការតាមដានរកនូវវីរុសកូរ៉ូណា ធ្វើបានល្អហើយឬនៅ ដើម្បីធ្វើយ៉ាងណាឲ្យការត្រួតពិនិត្យមានលក្ខណៈស្ដង់ដាអន្តរជាតិ។

យោងតាមប្រភពព័ត៌មាន amarintv បានចុះផ្សាយថា ប្រទេសថៃ គឺជាប្រទេសមួយដែលមានការអនុវត្តន៏ត្រឹមត្រូវប្រកបទៅដោយស្ដង់ដាគុណភាពច្បាស់លាស់ ព្រោះថៃមិនត្រឹមតែត្រួតពិនិត្យមើលអ្នកដំណើរមកពីវូហានទេ ប៉ុន្តែការចាក់ផ្សាយរាល់បណ្តាញមកពីគ្រប់ប្រទេសដែលមានហានិភ័យដោយមាន៣ ជំហានដែលយើងត្រូវធ្វើ កាលពីមុនមានតែជំហានមួយទេគឺវាស់កំដៅវាស់សីតុណ្ហភាពដើរតាមរយៈកាមេរ៉ា។

ប្រសិនបើជនសង្ស័យត្រូវបានគេរកឃើញថាមានផ្ទុកមេរោគនោះគេនឹងត្រូវបញ្ជូនទៅសង្កេតមើលរោគសញ្ញា និងព្យាបាលដោយមិនគិតពីអ្នកដែលមកប្រទេសណាក៏ដោយ គឺត្រូវតែទទួលបានការស្វាគមន៍ពីព្រោះពួកគេត្រូវបានចាត់ទុកថាជាភ្ញៀវរបស់ប្រទេស។

ជាមួយគ្នានេះដែរ ដូចជាការធ្វើដំណើរដើម្បីនាំប្រជាជនថៃ នៅវូហានត្រឡប់ទៅប្រទេសនោះវិញ យើងមានគំរោងត្រៀមរាល់ថ្ងៃ ប៉ុន្តែការរង់ចាំពេលវេលារំកិលរង់ចាំការយល់ព្រមពីរដ្ឋាភិបាលចិន ដូច្នេះហើយសូមមេត្តានៅស្ងៀមរង់ចាំបន្តិចព្រោះគ្មានអ្នកណាអាចធ្វើបានទាល់តែសោះ ត្រូវតែធ្វើតាមជួរ មិនដូចជាការហៅតាក់ស៊ីទេ «គ្មានអ្វីសំខាន់ជាងសុខទុក្ខប្រជាពលរដ្ឋទេ» ម្យ៉ាងទៀតយើងត្រូវប្រើយន្ដហោះពាណិជ្ជកម្មដើម្បីយកប្រជាជន មិនអាចប្រើយន្តហោះយោធាបានទេ។ នេះបើយោងតាមការនិយាយរបស់លោកប្រាយុទ្ធ ចាន់អូចា។

ចំពោះការមើលថែទាំជនជាតិថៃ​​ នៅបរទេសយើងមានបុគ្គលិកត្រូវមើលថែ ប្រចាំការជាប្រចាំហើយយើងត្រូវមានផែនការមេដើម្បីដោះស្រាយ ដូចជានៅពេលផ្ទុះជំងឺ SARS, Ebola, Avian Influenza ដែលប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងពិភពលោក នេះគឺបានឆ្លើយតបយ៉ាងល្អបំផុតចំពោះជំងឺនេះ៕ប្រភព៖ amarintv

**********

ចុចអានអត្ថបទទាក់ទង៖ កុំចង់ខ្លំាង! អាជ្ញាធរថៃ នឹងចាប់អ្នកដែលហ៊ានលក់ម៉ាសឡើងថ្លៃ ដាក់គុក៧ឆ្នាំ និងផាកពិន័យ១លាន៤សែនបាត

ខ្លាំងមែន! មានសង្ឃឹមហើយ ពេទ្យថៃព្យាបាលអ្នកជំងឺ ផ្ទុកវីរុសកូរ៉ូណា ជាដាច់បាន 5នាក់ ក្នុងចំណោម 14នាក់

រដ្ឋាភិបាលថៃដុតដៃដុតជើង ​ត្រៀម​C130​ចំនួន​៤​គ្រឿង​ដើម្បី​ដឹក​ជនជាតិ​ខ្លួន​ចេញពី​ក្រុង​វូ​ហាន​

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*