(ភ្នំពេញ)៖មន្ត្រីយោធាម្នាក់ត្រូវចរន្តអគ្គិសនីឆ្លងតាមម៉ូទ័រឆក់ស្លាប់ខណៈពេលតភ្លើងបូមទឹកបាញ់ខ្សាច់ដាក់ក្រោមផ្ទះ។ ស្ត្រីជាប្រពន្ធឃើញចូលទៅជួយប្តីត្រូវភ្លើងឆក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅផ្សារក្រមួនតាមផ្លូវបេតុង(អតីតផ្លូវដែក)ក្នុងភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២០។
ជនរងគ្រោះដែលស្លាប់ឈ្មោះគង់ដារ៉ាភេទប្រុសអាយុ៤៥ឆ្នាំជាមន្ត្រីយោធានៅខេត្តស្ទឹងត្រែងមានលំនៅស្នាក់នៅកន្លែងកើតហេតុ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះរ៉ុងអាយុ៣៩ឆ្នាំជាមុខរបរអ៊ុតសក់រងរបួសធ្ងន់ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកស្ត្រីជាប្រពន្ធរងរបួសត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ក្រោយមកដឹងខ្លួន វិញ៕
Be the first to comment