(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក ហេង ឡុង សរសេរលិខិតសូមអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះកំហុសឆ្គងដោយអចេតនារបស់ខ្លួន ដែលបានចែករំលែកនូវវីដេអូនូវព័ត៌មានមិនពិត របស់ក្មេងស្រីម្នាក់ នៅទំព័រ Facebook ទាក់ទងនឹងវីរុស កូរ៉ូណា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថ្មីៗនេះ។
វីឌីអូសម្ដេច:
បើតាមលិខិតសុំអភ័យទោស របស់លោក ហេង ឡុង បានឱ្យដឹងថា ការបង្ហោះនូវវីដេអូនេះបានធ្វើឱ្យមានការយល់ច្រឡំ និងបង្កភាពវឹកវរដល់សង្គម ស្របពេលដែលប្រទេសកម្ពុជា បច្ចុប្បន្នកំពុងតែសប្បាយរីករាយជាមួយសន្តិភាព វឌ្ឍនភាព និងភាពសុខដុមរមនា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។ ខាងក្រោមនេះជាលិខិតសូមអភ័យទោសរបស់លោក ហេង ឡុង៖
**********
ចុចអានអត្ថបទទាក់ទង៖ អុញនុ៎ះ! ក្រសួងព័ត៌មានព្រមាន និង បញ្ជាឱ្យលោក K01 ផ្សាយ Live សុំទោសជាសាធារណៈ មុននឹងក្រសួងហៅមកណែនាំផ្ទាល់មាត់!
លោកផែង វណ្ណៈ ចំអកថា អ្នកល្បីៗតម្រង់ជួរគ្នាចេញលិខិតសុំទោសជាបន្តបន្ទាប់…
ទីបំផុត! លោក K01 ត្រូវបានក្រសួងហៅទៅផឹកទឹកតែ ក្រោយពីសម្តេចស្តីបន្ទោសរឿងផ្សាយពត៌មានបំពុល
Be the first to comment