BREAKING NEWS

ន៎ុះ! លោកផែង វណ្ណៈ ត្រូវគេគំរាមទៅចាប់ដល់កន្លែង ក្រោយចុះផ្សាយរឿងអភិបាលខណ្ឌពោធិ៍សែនជ័យឃុបឃិតលួចលក់ដីវត្ត

Spread the love

ភ្នំពេញ៖ លោកផែង វណ្ណៈ បានឲ្យដឹងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកមុននេះបន្តិចថា លោកត្រូវគេគំរាមទៅចាប់ដល់កន្លែង ក្រោយចុះផ្សាយរឿងអភិបាលខណ្ឌពោធិ៍សែនជ័យឃុបឃិតលួចលក់ដីវត្ត។

លោកបានសរសេររៀបរាប់ថា៖ ព្រឹក​នេះ​គេមកចាប់ខ្លួនខ្ញុំ​ ? យី​កាចម៉េស​ ? គ្រាន់តែ​ផ្សាយព័ត៌មាន​ ប្រជាពលរដ្ឋ​ប្ដឹង​លោក​ ហែម​ ដារិទ្ធ​ អភិបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ រឿង​ឃុបឃិត​គ្នា​លក់ដីវត្ត​ ស្រាប់តែ​ចេញមកគំរាមឆៅៗអញ្ចឹងហ្មង​ ? សុទ្ធតែ​គំរាម​អោយលប់ចេញ​ បេីមិនលប់ចេញទេនឹងអោយគេមកចាប់ខ្ញុំព្រឹកនេះ​ ! ហ៉ឺម​ ប្រទេស​មាន​សន្តិភាព​ តែសំបូរជនពាល​ខាងគំរាម​កំហែង​ ហេីយគិតថា​គំរាម​អញ្ចឹង​ខ្ញុំខ្លាចមែន​ ? ព្រឹក​នេះ​ ប្រជាពលរដ្ឋ​យក​ឯកសារ​បន្ថែម​មកទៀត​ ខ្ញុំនឹង​ឡាយ​បន្តរឿងនេះ​ដេីម្បី​អោយ​ មហាជន​ដឹងកាន់តែច្បាស់ថែមទៀត​ ថា​ តេី​អ្នកណា​ខ្លះ​លក់ដីរដ្ឋ​ អ្នកណាខ្លះ​ឃុបឃិត​ ? អ្នកណាខ្លះ​ជាអ្នក​ស៉ីញ៉េ​ផ្ទេរសិទ្ធ​ ?

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ៣០ មករា លោកផែង វណ្ណៈ បានចុះផ្សាយនៅលើហ្វេសប៊ុកលោកថា “លោក​ ហែម​ ដារិទ្ធ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រងការចោទប្រកាន់ពី​ពលរដ្ឋ​ ថាបានឃុបឃិត​គ្នា​លក់ដីវត្ត​ ត្រូវ​ពលរដ្ឋ​ប្ដឹងទៅ​ តុលាការ​” ការចុះផ្សាយដូចនេះហើយទើបជាហេតុនាំឲ្យមានការគំរាមលើរូបលោកដូច្នេះ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*