BREAKING NEWS

មិនធម្មតា! ប្រសាសន៍សម្តេច តេជោ ហ៊ុនសែន ស្តីពីវីរ៉ុសកូរ៉ូណា ត្រូវសារពត៌មានបរទេសធំៗ ដកស្រង់ទៅចុះផ្សាយព្រោងព្រាត រហូតល្បីរន្ទឺពេញបណ្តាញសង្គម…

Spread the love

បរទេស៖ សារពត៌មានបរទេសល្បីៗជាច្រើនជុំវិញពិភពលោក បានធ្វើការដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅចុះផ្សាយ កាលដែលសម្តេចបានថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព ស្តីពីជំងឺកូរ៉ូណា កាលពីថ្ងៃ៣០ មករា ។

សារពត៌មានមួយដែលចុះផ្សាយជាភាសាកូរ៉េដែលបកប្រែថា “នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា៖ កុំពាក់ម៉ាស រួមជាមួយខ្ញុំ” ដែលក្នុងខ្លឹមសារនៃពត៌មានបានសរសេរថា លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានគំរាមបណ្តេញអ្នកសារព័ត៌មាននិងមន្ត្រីដែលបើសិនជារកឃើញមានពាក់ម៉ាស់។ លោកមានប្រសាសន៍ថា“ ខ្ញុំមិនពាក់ម៉ាសទេហេតុអ្វីអ្នកត្រូវពាក់ម៉ាស់?” ដែលក្នុងអត្ថបទនេះមានពលរដ្ឋកូរ៉េចូលទៅខមិនរាប់រយអ្នក។ ចុចអានអត្ថបទដើម

សារពត៌មានបរទេសធំៗដូចជា The New York Times, The Washington Post ក៏បានចុះផ្សាយដែរជាមួយនឹងចំណងជើងថា “នាយករដ្ឋមន្ត្រីកម្ពុជាប្រតិកម្មនឹងពត៌មានមិនពិតអំពីរីរុសកូរ៉ូណា” ចុចអានអត្ថបទដើម

មិនតែប៉ុណ្ណោះសារពត៌មានVOA ជាភាសាចិនក៏បានចុះផ្សាយដែរថា៖ “លោកហ៊ុនសែន៖ គ្មានការបិទជើងហោះហើរ, គ្មានការជម្លៀសចេញ, គ្មានការរើសអើងជនជាតិចិន” ដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកទាំងក្នុងនិងក្រៅប្រទេសធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ ចុចអានអត្ថបទដើម

គួររំលឹកផងដែរថា ការថ្លែងសាររបស់សម្តេចតេជោគឺធ្វើឡើងក្រោយពេលដែល កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០៕

**********

ចុចអានអត្ថបទទាក់ទង៖ សម្តេច តេជោ៖ ហេតុអ្វី​សុខស្រួលនៅជាមួយគ្នា ហើយលំបាក​រត់ចោល?

សម្តេចតេជាថា និស្សិតខ្មែរ ដែលត្រឡប់ពីចិនថ្ងៃមុន សាលាអាចលុបឈ្មោះ ពួកគេចោល ប្រសិនបើ…

ទីបំផុត! លោក K01 ត្រូវបានក្រសួងហៅទៅផឹកទឹកតែ ក្រោយពីសម្តេចស្តីបន្ទោសរឿងផ្សាយពត៌មានបំពុល

(មានវីឌីអូ) : បន្ទាប់ពីសម្ដេចតេជោ ដាក់ចំៗ!! លោក ហេង ឡុង សរសេរលិខិតសុំអភ័យទោស ចំពោះការចែករំលែកវីដេអូមិនពិតតាមរយៈ Facebook ទាក់ទងនឹងការឆ្លងមេរោគកូរ៉ូណា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*