ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩របស់ក្រសួងការបរទេស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា៖«…ខ្ញុំ ជាតួអង្គមួយក្នុងចំណោមតួអង្គ ដែលបានឆ្លងកាត់រយៈពេលដ៏លំបាក៤១ឆ្នាំហើយ ដូច្នេះ ខ្ញុំនៅតែបន្តនិយាយថា មិនត្រូវឲ្យអ្នកណាមកដឹកច្រមុះរបស់យើងទេ»។
ប្រមុខរដ្ឋាភិបាល លើកឡើងដូចលើកមុនៗថា កម្ពុជា មិនយកឯករាជ្យ-អធិបតេយ្យ ទៅដោះដូរនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា៖«ពិតជាគ្មានតម្លៃទេ ហើយវា ថោកទាបផង បើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឲ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ។ តើយើងជាប្រទេស មានឯករាជ្យ-អធិបតេយ្យទេ?»។
មេដឹកនាំរូបនេះ បញ្ជាក់ថា កម្ពុជា មិនបោះបង់ឯករាជ្យ-អធិបតេយ្យភាពជាដាច់ខាត។ មេដឹកនាំកម្ពុជា អះអាងថា៖«ក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណាមួយដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ។ ខ្ញុំ មិនធ្វើអី្វ ដែលនាំឲ្យខូចប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនកម្ពុជានោះឡើយ»៕ អត្ថបទ៖ ថ្មីៗ
**********
ចុចអានអត្ថបទទាក់ទង៖ មិនធម្មតា! ប្រសាសន៍សម្តេច តេជោ ហ៊ុនសែន ស្តីពីវីរ៉ុសកូរ៉ូណា ត្រូវសារពត៌មានបរទេសធំៗ ដកស្រង់ទៅចុះផ្សាយព្រោងព្រាត រហូតល្បីរន្ទឺពេញបណ្តាញសង្គម…
សម្តេច តេជោ៖ ហេតុអ្វីសុខស្រួលនៅជាមួយគ្នា ហើយលំបាករត់ចោល?
សម្តេចតេជាថា និស្សិតខ្មែរ ដែលត្រឡប់ពីចិនថ្ងៃមុន សាលាអាចលុបឈ្មោះ ពួកគេចោល ប្រសិនបើ…
ទីបំផុត! លោក K01 ត្រូវបានក្រសួងហៅទៅផឹកទឹកតែ ក្រោយពីសម្តេចស្តីបន្ទោសរឿងផ្សាយពត៌មានបំពុល
Be the first to comment