អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) ឡើងដល់២៥៩នាក់ហើយ បន្ទាប់អាជ្ញាធរខេត្ត Hubei បានរាយការណ៍ពីករណីស្លាប់មនុស្ស៤៦នាក់ទៀត។ នេះបើតាមទិដ្ឋន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន។
គណៈកម្មាធិការសុខាភិបាលខេត្ត Hubei ក៏បានបញ្ជាក់ផងដែរថា ករណីអ្នកជំងឺថ្មីនៅក្នុងទឹកដីរបស់ខ្លួនមានកំណើនក្នុងរង្វង់១៣០០នាក់។ បច្ចុប្បន្ន អ្នកជំងឺទូទាំងពិភពលោកឡើងដល់ជាង១០០០០នាក់ផងដែរ។
គិតត្រឹមម៉ោង៦ និង១០នាទី ព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ ទិដ្ឋន័យដដែល បានបញ្ជាក់ថា អ្នកដែលត្រូវបានព្យាបាលសះស្បើយ មានជាង២៥០នាក់ផងដែរ។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៣ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និងអេស្ប៉ាញ៕ អត្ថបទ៖ ថ្មិៗ
**********
ចុចអានអត្ថបទទាក់ទង៖ ក្តៅៗ! ឥណ្ឌាក៏រកឃើញអ្នកជំងឺរលាកសួតកូរ៉ូណាវីរុស១ករណីផងដែរ
នេះហើយជាស្ថានភាពក្រុមគ្រូពេទ្យ ដែលពួកគាត់ខិតខំតស៊ូប្រយុទ្ធជាមួយវីរុសកូរ៉ូណា ដើម្បីសង្គ្រោះជីវិត…
អភិបាលក្រុងអ៊ូហាន ប្រកាសចង់លាលែងពីតំណែង ព្រោះអសមត្ថភាពគ្រប់គ្រងវិបត្តិកូរ៉ូណាវីរុស
Be the first to comment