BREAKING NEWS

អ្នកឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូង​ឡើងដល់​១១​នាក់ និង​អាល្លឺម៉ង់​ឡើងដល់​៥​នាក់​

Spread the love

នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ កូរ៉េខាងត្បូង និង​អាល្លឺម៉ង់ បាន​ឡើង​តួលេខ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ កូរ៉េខាងត្បូង​ឡើងដល់​១១​ករណី រីឯ​អាល្លឺម៉ង់​ឡើងដល់​៥​ករណី បន្ទាប់ពី​ថៃ បាន​ឡើងដល់​ទៅ​១៩​ករណី​។ ​

​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ចំនួន ៤ ថ្មី​ទៀត ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​ឡើងដល់ ១១​នាក់​ហើយ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​កូរ៉េ​សម្រាប់​គ្រប់គ្រង​និង​បង្កា​ជំងឺ (KCDC) ។ ២​នាក់​ក្នុងចំណោម​អ្នកជំងឺ​៤​នាក់​ថ្មី​នេះ ត្រូវបាន​បញ្ជាក់ថា​ជា​សមាជិកគ្រួសារ​របស់​អ្នកជំងឺ​ទី​៦ ដែល​ខ្លួន​លោក​ផ្ទាល់​គឺជា​ករណី​ឆ្លង​វីរុស​ទី​១​ពី​មនុស្ស​ទៅ​មនុស្ស ក្នុងប្រទេស​កូរ៉េខាងត្បូង​។

​ចំណែក​អាល្លឺម៉ង់​ឯណោះ បាន​រកឃើញ​ពី​ករណី​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ទី​៥​របស់ខ្លួន ដែល​ស្ថិតក្នុង​រដ្ឋ Bavaria ភាគខាងត្បូង​នៃ​ប្រទេស​នេះ​។ បុរស​ជា​អ្នកជំងឺ​នេះ គឺជា​បុគ្គលិក​ម្នាក់​បម្រើការ​នៅ​កន្លែងធ្វើការ​តែមួយ​ដូចគ្នា ទៅនឹង​មនុស្ស​៤​នាក់​ទៀត ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​សហការី​ម្នាក់​ដែល​មកពី​ប្រទេស​ចិន​៕ អត្ថបទ៖ ថ្មិៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*