BREAKING NEWS

កុំចេះតែហា៊ន! វៀតណាមចាប់អ្នកផ្សាយពត៌មានបំពុលពីវីរ៉ុសកូរ៉ូណា៣នាក់ ឲ្យបង់ប្រាក់ពិន័យម្នាក់រាប់រយដុល្លារ

Spread the love

(ហាណូយ)៖ អាជ្ញាធរវៀតណាមបានធ្វើការផាកពិន័យជាប្រាក់ ទៅលើពលរដ្ឋវៀតណាម៣នាក់ ដែលបានបង្ហាញព័ត៌មានមិន ពិតអំពីការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបណ្តាញទំនាក់ទំនងសង្គម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន VNExpress នៅយប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

ជនជាតិវៀតណាមទាំង៣នាក់ខាងលើ រួមមានឈ្មោះ Ha Thi Le Nhan អាយុ៣៤ មកពីទីក្រុង Hue ភាគកណ្តាលវៀតណាម, ឈ្មោះ Tran Van Tung អាយុ២២ឆ្នាំ មកពីខេត្ត Ba Ria-Vung Tau ភាគខាងត្បូងប្រទេស និងឈ្មោះ Vu Thi Thanh មកពីទីក្រុង Hai Phong នៅភាគខាងជើងប្រទេស។ អ្នកទាំងបីបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា មានករណីឆ្លងវីរុសកូរ៉ូណា នៅតាមតំបន់ របស់ពួកគេ ខណៈទីក្រុងនិងខេត្តទាំង៣នោះ តាមពិតគឺមិនមែនករណីឆ្លងវីរុសឡើយ។

គួរជម្រាបថា បុគ្គលឈ្មោះ Nhan ត្រូវអាជ្ញាធរវៀតណាមបង្គាប់ឲ្យបង់ពិន័យចំនួន១២.៥លានដុង (៥៤០ដុល្លារអាមេរិក), ឈ្មោះ Tung រងពិន័យ១៥លានដុង (៦៥០ដុល្លារ) និងឈ្មោះ Thanh ត្រូវបង់ចំនួន១០លានដុង (៤៣០ដុល្លារ) ដើម្បីទុកជាមេរៀនទៅថ្ងៃក្រោយ ។ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមបានរកឃើញករណីអ្នកផ្ទុកវីរុសកូរ៉ូណា 2019-nCoV សរុបចំនួន៥ករណី ក្នុងនោះ២នាក់គឺជា ជនជាតិចិន (ត្រូវជាឪពុកនិងកូន ដោយកូនឆ្លងពីឪពុក ដែលមកពីទីក្រុង Wuhan) និង៣នាក់ជាជនជាតិវៀតណាមផ្ទាល់ ដែល ត្រឡប់មកពី Wuhan។ ក្នុងចំណោមអ្នកទាំង៥ ជនជាតិចិនម្នាក់ (បុរសជាកូន) បានជាសះស្បើយហើយ៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*