BREAKING NEWS

ជប៉ុនចេញមុខដឹងតែមានសង្ឃឹមហើយ! ជប៉ុនព្យាបាលអ្នកផ្ទុកវី​រុសកូរ៉ូណាម្នាក់បានដោយជោគជ័យ និងឈានទៅបង្កើតថ្នាំព្យាបាលឲ្យជាទាំងស្រុង…

Spread the love

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលមួយ​រយៈពេល​មកនេះ​ វី រុស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្ល ង​ទៅកាន់មនុស្ស​ជាច្រើន​ពាន់​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល ​វី រុស ​ថ្មី​មួយ​នេះ​ បា​ន​នឹង​កំពុង​តែ ប ង្ក​ ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល។

ជាមួយគ្នានេះដែរ គិតមកដល់វេលាម៉ោង ៩៖១០នាទី ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្ល ង គឺមានការកើតឡើងចំនួន ១១,៣៩៩ ក រ ណី​ ទៅហើយ ដែលក្នុងនោះ អ្នកស្លា ប់បាត់បង់ជីវិត គឺមានចំនួន ២៥៩នាក់ (ចំនួន អ្នកស្លា ប់ គឺស្ថិតនៅប្រទេសចិនទាំងអស់) ក្នុងនោះចិន មានចំនួន ១១,០០០ ក រ​ ណី និងឆ្លងទៅកាន់បណ្ដាប្រទេសផ្សេងទៀត ជាង ២០ប្រទេស មានចំនួនសរុប ១៤០ ក រ ណី។

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ពិតជាដំណឹងដ៏ល្អមួយ សម្រាប់ប្រជាជាតិទូទាំងពិភពលោក ដោយយោងតាមរយៈសារព័ត៍មានអន្ដរជាតិរបស់ប្រទេសជប៉ុន មានឈ្មោះ nippon បានប្រាប់ឱ្យដឹងថា៖”វិទ្យាស្ថានជាតិ នៃជំងឺឆ្ល ងរបស់ប្រទេសជប៉ុន បានប្រកាសឱ្យដឹងថា ខ្លួនបានទទួលជោគជ័យ ក្នុងការព្យាបាលមនុស្សម្នាក់ នៅក្នុងប្រទេសជប៉ុន ដែលបានឆ្ល ង វី រុស កូ​ រ៉ូ​ ណា បន្ទាប់ពីបានត្រឡប់មកពីទីក្រុងវូហាន ខេត្ដហឺបុី ប្រទេសចិន ដែលជាកន្លែងប្រភពដើម នូវជំងឺឆ្ល ង ដ៏ កា ច សា ហា​ វមួយនេះ។

ក្នុងនោះដែរ គេបានជ្រើសរើស ប្រើ អាយសូរឡេត វី រុស យកមកសិក្សា វិទ្យាស្ថានក៏នឹងចាប់ផ្តើមធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្កើតវ៉ាក់សាំងនិងថ្នាំសម្រាប់ វី រុស កូ រ៉ូ ណា ប្រភេទថ្មីនេះ ព្រមទាំងឧបករណ៍ធ្វើតេស្ត ដែលមានសមត្ថភាពធ្វើរោគវិនិច្ឆ័យបានយ៉ាងឆាប់រហ័ស។ ហើយក្នុងនោះផងដែរ ជប៉ុនរីករាយនឹងចែករំលែក អំពីវិធីសាស្រ្តមួយនេះ សម្រាប់គ្រឹស្តស្ថាន និងក្រុមហ៊ុននានា ទូទាំងពិភពលោក ដើម្បីយកទៅសិក្សា និងស្រាវជ្រាវបន្តផងដែរ។

វិទ្យាស្ថានជប៉ុន បានបញ្ជាក់បន្ថែមទៀតថា ហ្សែនរបស់ វី រុស អាយសូរឡេត វី រុស ដែលយើងបានយកមកសិក្សានេះ គឺវាដូចគ្នាចំនួន ៩៩.៩ភាគរយ ទៅនឹងហ្សែន វី រុស កូ រ៉ូ ណា ដែលផ្ទុះឡើង នៅទីក្រុងវូហាន ខេត្ដហឺបុី ប្រទេសចិន។ វិទ្យាស្ថានជប៉ុន ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ទៀតថា នៅក្នុង វី រុស នេះមិនមានការផ្លាស់ប្តូរហ្សែនដែលនាំឱ្យមានការឆ្លងខ្ពស់ ឬការពុ លនោះទេ”៕ អត្ថបទ៖ KHOSJA

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*