BREAKING NEWS

ញាក់សាច់តែម្តង! គ្រាន់តែក្នុងខែមករា ដើមឆ្នាំ២០២០ កម្ពុជារកចំណូលបាន ជាង១០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត

Spread the love

(សៀមរាប)៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន២២២,៥៦១នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលចូលថវិកាជាតិចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិក។

បើតាមសេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំសម្រាប់ខែមករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។

សូមជម្រាបថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*