BREAKING NEWS

មតិពលរដ្ឋ​៖ សម្តេចគួរតែនាំគណប្រតិភូចុះទៅសួរសុខទុក្ខប្រជាជននៅអ៊ូហានដោយផ្ទាល់ដើម្បីបង្ហាញពីចិត្តភក្តី និងការរួមសុខទុក្ខជាមួយចិន ក៏ដូចជាបញ្ជាក់ថាវីរ៉ុសកូរ៉ូណាគ្មានអីគួរឲ្យខ្លាចទេ…

Spread the love

ភ្នំពេញ៖ ក្នុងសន្និសីទកាសែតស្តីពីស្ថានភាពមេរោគកូរ៉ូណា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី សង្កតធ្ងន់ថា៖«ជំងឺពិតប្រាកដរបស់យើងនៅពេលនេះ គឺការភ័ចខ្លាច មិនមែនវីរុសកូរ៉ូណាថ្មីនោះទេ»។

ប្រមុខរដ្ឋាភិបាល បន្តថា៖«កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឲ្យបាត់បង់ពេលវេលាបំពេញការងារ។ យើង អាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទ តាមរយៈអនាម័យ ការរស់នៅ ការទទួលទាន ការធ្វើដំណើរ និង ការធ្វើការងារ។ …ខ្លះគ្រាន់តែផ្តាសាយសោះ ថាកូរ៉ូណានឹងដែរ ប្រយ័ត្នអាកន្លែងហ្នឹង»។

ម្យ៉ាងទៀតទាក់ទងនឹងករណីស្នើឲ្យរដ្ឋាភិបាលជម្លៀសនិស្សិតចេញពី​ប្រទេសចិន ដើម្បីបង្ការការឆ្លងកូរ៉ូណាវីរុស សម្តេចបានអះអាងថា មិនអាចធ្វើបាន​នោះឡើយ។

សម្តេចបានចោទជាសំណួរថា «សុខស្រួលនៅ​ជាមួយគ្នា ពេលលំបាករត់ចោលគ្នា?»។ ជាមួយគ្នានេះ សម្តេចបានសំដែងការព្រួយបារម្ភ​ទាក់ទង​នឹងករណីនិស្សិតមួយចំនួន​ដែលចាកចេញពីចិន ដោយមិនបានសុំច្បាប់សាលាឲ្យបាន​ត្រឹមត្រូវ។ សម្តេចថា ពួកគេអាចប្រឈម​កាត់ឈ្មោះចេញពីសាលា។

ឆ្លើយតបនឹងការប្រកាសខាងលើ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់បានលើកឡើងថា៖ សម្តេចគួរតែនាំគណប្រតិភូចុះទៅសួរសុខទុក្ខប្រជាជននៅអ៊ូហានដោយផ្ទាល់ដើម្បីបង្ហាញពីចិត្តភក្តី និងការរួមសុខទុក្ខជាមួយចិន ក៏ដូចជាបញ្ជាក់ថាវីរ៉ុសកូរ៉ូណាគ្មានអីគួរឲ្យខ្លាចទេ។ បើទុកឲ្យតែនិស្សិតនិងប្រជាជននៅ នោះជាការមិនឲ្យតម្លៃមិត្តភាពកម្ពុជាចិនទៅវិញទេ៕

**********

ចុចអានអត្ថបទទាក់ទង៖ សម្តេច តេជោ៖ ហេតុអ្វី​សុខស្រួលនៅជាមួយគ្នា ហើយលំបាក​រត់ចោល?

សម្តេចតេជាថា និស្សិតខ្មែរ ដែលត្រឡប់ពីចិនថ្ងៃមុន សាលាអាចលុបឈ្មោះ ពួកគេចោល ប្រសិនបើ…

ទីបំផុត! លោក K01 ត្រូវបានក្រសួងហៅទៅផឹកទឹកតែ ក្រោយពីសម្តេចស្តីបន្ទោសរឿងផ្សាយពត៌មានបំពុល

(មានវីឌីអូ) : បន្ទាប់ពីសម្ដេចតេជោ ដាក់ចំៗ!! លោក ហេង ឡុង សរសេរលិខិតសុំអភ័យទោស ចំពោះការចែករំលែកវីដេអូមិនពិតតាមរយៈ Facebook ទាក់ទងនឹងការឆ្លងមេរោគកូរ៉ូណា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*