BREAKING NEWS

កាន់តែក្តៅហើយ! លោកផែង វណ្ណៈ បោះសម្តីឲ្យថា “ធ្លាប់ជាអ្នកប្រយុទ្ធនៅលេីសមរភូមិច្រេីនរាប់​មិនអស់…ត្រឹមអាចក់អាចែម​កូនចៅ​ចៅហ្វាយ​ខណ្ឌ​ម្នាក់​ មកគំរាម​កំហែង​ សំឡុតបំភិតបំភ័យ​ ខ្ញុំចង់អោយ olo…”

Spread the love

ភ្នំពេញ៖ ក្រោយពីរងការគំរាមកំហែងចាប់ខ្លួនរួចមក លោកផែងវណ្ណៈបានអះអាងសារជាថ្មីម្តងទៀតថា លោកធ្លាប់ជាអ្នកប្រយុទ្ធតស៊ូលេីសមរភូមិច្រេីនរាប់​មិនអស់ មិនខ្លាចទេត្រឹមកូនចៅចៅហ្វាយខណ្ឌម្នាក់។

លោកបានបញ្ជាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកដូច្នេះថា៖ ធ្លាប់ជាអ្នកប្រយុទ្ធនៅលេីសមរភូមិច្រេីនរាប់​មិនអស់តាំងពីឆ្នាំ​ ១៩៨៨​ មិនដែលខ្លាចសេចក្ដីស្លាប់ទេ​ ។ ត្រឹមអាចក់អាចែម​កូនចៅ​ចៅហ្វាយ​ខណ្ឌ​ម្នាក់​ មកគំរាម​កំហែង​ សំឡុតបំភិតបំភ័យ​ ខ្ញុំចង់អោយ olo….😛😛😛

គួររំលឹកថា កាលពីថ្ងៃទី៣១ មករា លោកផែងវណ្ណៈបានឲ្យដឹងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកថា លោកត្រូវគេគំរាមទៅចាប់ដល់កន្លែង ក្រោយចុះផ្សាយរឿងអភិបាលខណ្ឌពោធិ៍សែនជ័យឃុបឃិតលួចលក់ដីវត្ត។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានរងការប្តឹងពីស្រ្តីម្នាក់ឈ្មោះ ឃឺ ជឺ អាយុ៥៦ ឆ្នាំ រស់នៅក្នុងសង្កាត់ចោមចៅ២ ដែលចោទប្រកាន់អភិបាលខណ្ឌរូបនេះ ពីបទសមគំនិតលក់ដីគរុភណ្ឌវត្តគោកបញ្ជាន់ កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៥ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា ពាក្យបណ្តឹងដែលប្តឹងលោក ហែម ដារិទ្ធិ នេះ បានចូលដល់សាលាដំបូងរាជធានីភ្នំពេញរួចហើយ រង់ចាំតែចំណាត់ការពីតុលាការតែប៉ុណ្ណោះ។

ឆ្លើយតបនឹងការប្តឹងនេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់សារព័ត៌មាន Click News តាមទូរស័ព្ទ ដោយអះអាងថា លោក ស្អាតស្អំ និងមិនបានបារម្ភពីការបណ្តឹងនេះឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*