BREAKING NEWS

កាន់តែធ្ងន់ធ្ងរហើយ! អូស្ត្រាលីប្រកាសអាសន្នតែម្តង ព្រោះភ្លើងឆេះព្រៃកំពុងតែវាយលុកជិតដល់រដ្ឋធានីហើយ

Spread the love

(កង់បេរ៉ា)៖ អាជ្ញាធរអូស្ត្រាលីនៅថ្ងៃសុក្រនេះ បានប្រកាសភាពអាសន្នសម្រាប់​រដ្ឋធានីកង់បេរ៉ា (Canberra) និងតំបន់ក្បែរខាង ខណៈការកើនឡើងសីតុណ្ហភាព និងខ្យល់បក់ខ្លាំង អាចនឹងបង្កឱ្យភ្លើងឆេះព្រៃរីករាលដាលដល់កម្រិតមួយ ដែលក្រុមអ្នកពន្លត់អគ្គីភ័យមិនអាចគ្រប់គ្រងបាន។

មន្ត្រីរដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់ថា ភ្លើងឆេះព្រៃដែលគេមិនអាចគ្រប់គ្រងបាន ក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋធានីកង់បេរ៉ា បានរីករាលដាលលើផ្ទៃដី ១៨៥គីឡូម៉ែត្រក្រឡា រួចទៅហើយ ឬស្មើនឹង ៨ភាគរយនៃដែនដីរដ្ឋធានីនេះ។ ចំណែកឯការប្រកាសពីភាពអាសន្ន នឹងមានរយៈពេល ៧២ម៉ោង ហើយវានឹងផ្ដល់អំណាចដល់អាជ្ញាធរ ក្នុងការចេញបញ្ជាឱ្យប្រជាជនជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព, បិទផ្លូវថ្នល់ និងអាចគ្រប់គ្រងទ្រពសម្បត្តិឯកជន​ជាបណ្ដោះអាសន្នជាដើម។

គួរបញ្ជាក់ថា អូស្ត្រាលីបាន និងកំពុងតស៊ូប្រយុទ្ធនឹងមហន្តរាយភ្លើងឆេះព្រៃ នៅទូទាំងតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ដែលបានផ្ដាច់ជីវិតមនុស្ស ៣៣នាក់, សត្វជាង ១ពាន់លានក្បាលបានងាប់, ផ្ទះ ២,៥០០ខ្នងត្រូវបានដុតបំផ្លាញ និងផ្ទៃដីច្រើនជាង ១១.៧លានហិកតា ត្រូវបានភ្លើងលេបត្របាក់។ គិតត្រឹមថ្ងៃសុក្រនេះ មានភ្លើងឆេះព្រៃចំនួន ៥៨កន្លែងកើតឡើងនៅក្នុងរដ្ឋ New South Wales, ២០កន្លែងនៅក្នុងរដ្ឋ Victoria និង ២២កន្លែងផ្សេងទៀតនៅរដ្ឋ South Australia ខណៈក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria មានសីតុណ្ហភាពដល់ទៅ ៤០អង្សាសេ៕

ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០)

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*