ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះ វី រុស ផ្លូវ ដ ង្ហើមថ្មី កូ រ៉ូ ណា បាននឹងកំពុងឆ្ល ងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន ដែល វី រុស ថ្មីមួយនេះ បាននឹងកំពុងតែ ប ង្ក ជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។
ជាមួយគ្នានេះដែរ គិតមកដល់វេលាម៉ោង ៩៖៤០នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្ល ង គឺមានការកើតឡើងជិត ១មុឺន ក រ ណី ទៅហើយ ដែលក្នុងនោះ អ្នកស្លា ប់បាត់ បង់ ជីវិត គឺមានចំនួន ២១៣នាក់ (ចំនួន អ្នកស្លា ប់ គឺស្ថិតនៅប្រទេសចិនទាំងអស់) ហើយឆ្ល ងទៅកាន់ជាង ២០ប្រទេសផ្សេងថែមទៀតផង។
ដោយឡែក ទាក់ទងតម្លៃម៉ាស់វិញ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានប្រាប់ឱ្យដឹងថា៖”នារសៀលថ្ងៃ៣១ ខែមករា ឆ្នាំ២០២០ តបតាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថក្រសួងសុខាភិបាល និងរាជធានីភ្នំពេញ
បានចុះត្រួតពិនិត្យ និងណែនាំដល់ឱសថស្ថាន ឱសថស្ថានរង នៅម្តុំផ្សារអូរឡាំពិកដើម្បីកុំឨ្យលក់ម៉ាស អាល់កុល និងសារធាតុ សំ លា ប់មេរោគផ្សេងៗទៀតដំឡើងថ្លៃ ប្រសិនបើឨសថស្ថាន ឱសថស្ថានរងណាមួយមិនគោរពតាមការណែនាំខាងលើក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បា ប់”៕ អត្ថបទ៖ KHOSJA
Be the first to comment