BREAKING NEWS

មិនមែនលេងសើចទេ! ប្រទេសកុម្មុយនីស្តធំៗពីរហើយដែលជាមហាមិត្តជិតស្និទ្ធបំផុតរបស់ចិន បានប្រកាសបិទព្រំដែនហាមមិនឲ្យជនជាតិចិនចូលប្រទេសខ្លួនឡើយ…

Spread the love

បរទេស៖ ឆ្លើយតបនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា មានប្រទេសជាច្រើនបានធ្វើការបិទច្រកព្រំដែនក៏ដូចជាជើងហោះហើរពីចិន។ ក្នុងនោះផងដែរគេឃើញមានប្រទេសកុម្មុយនីស្តធំៗចំនួនពីរ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិនគឺ កូរ៉េខាងជើង និង រុស្សី ក៏បានធ្វើការបិទព្រំដែនដូចគ្នា។

ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានបិទគ្រប់ផ្លូវអាកាស និងផ្លូវដែកគ្រប់ទាំងអស់ ដែលឆ្លងព្រំដែនជាមួយ ប្រទេសចិន នៅក្នុងកិច្ចខិតខំ ប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការរីករាលដាល នៃកូរ៉ូណាវីរុសថ្មី មិនឲ្យឆ្លងចូលប្រទេសខ្លួន ។

ដូចគ្នាដែរ រុស្សី ប្រធានាធិបតី​ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីបិទព្រំដែនខាងកើតនៃប្រទេសរុស្សី ជាមួយប្រទេសចិន។ លោក Mikhail Mishustin បានអនុម័តផែនការដើម្បីបិទបណ្តុំចម្ងាយព្រំដែន ២.៧០០ ម៉ាយល៍ ភ្លាមៗបន្ទាប់ពីប្រធានាធិបតី វ្លាឌីមៀពូទីន បានបញ្ជាឱ្យមន្រ្តីធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីការពារការរីករាលដាលនៃជំងឺថ្មី។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃអាទិត្យទី២ កុម្ភៈ ២០២០ នេះ​មានអ្នកស្លា ប់កើនដល់ ៣០៤ នាក់ និងឆ្លងវីរ៉ុសកូរ៉ូណារហូតដល់១៤,៥៥១នាក់៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*