BREAKING NEWS

ខ្លាំងមែន! ភូមាដេញយន្តហោះចិនមួយគ្រឿងឲ្យត្រលប់ទៅវិញភ្លាម ក្រោយសង្ស័យមានអ្នកដំណើរផ្ទុកវីរុសកូរ៉ូណា

Spread the love

មី​យ៉ាន់​ម៉ា បានសម្រេច​បញ្ជូន​យន្តហោះ​មួយគ្រឿង ដែល​ផ្ទុក​អ្នកដំណើរ​៧៩​នាក់ ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ នៅ​ថ្ងៃ​សុក្រ ៣១ ខែមករា ។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយពី​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​សង្ស័យថា​ឆ្លង​កូ​រ៉ូ​ណាវី​រុស ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រហូតមកទល់​ពេលនេះ មី​យ៉ាន់​ម៉ា ពុំទាន់​មាន​ករណី​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណា​វីរុស​នៅឡើយ ខណៈ​វីរុស​នេះ បានសម្លាប់​មនុស្ស ២៥៩ នាក់ ក្នុងប្រទេស​ចិន ។ ក៏ប៉ុន្តែ​ភាពភ័យខ្លាច​បាន​កើនឡើង​ខ្លាំង នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ក្រីក្រ​មួយ​នេះ ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេសជិតខាង​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​។ ​

​ដោយសារ​ក្តីបារម្ភ​នេះហើយ ទើប​អាជ្ញាធរ​មី​យ៉ាន់​ម៉ា បានសម្រេច​បញ្ជូន​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern មកពី Guangzhou ត្រឡប់​ទៅ​ចិន​វិញ ក្រោយ​រកឃើញ​អ្នកដំណើរ​ម្នាក់​មាន​រោគសញ្ញា​វីរុស​ប្រភេទ​ថ្មី​នេះ​។ ​

​លោក Soe Paing ប្រធាន​គ្រប់គ្រង​នាយកដ្ឋាន​អាកាសចរណ៍​ស៊ី​វី​ល​មី​យ៉ាន់ បាន​អះអាងថា អ្នកដំណើរ​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ​មួយ ក្រោយ​រូបគេ​មាន​រោគសញ្ញា ដែល​សង្ស័យថា ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​ណូ​វែ​ល​កូ​រ៉​ណាវី​រុស​។ អ្នកកាសែត AFP ម្នាក់ ក៏បាន​ឃើញ មន្ត្រី​ផ្នែក​សុខភាព​ជាច្រើន​នាក់​ដែល​ពាក់​សម្ភារ​ការពារ​ពេញ​ខ្លួន បាន​ទៅ​ទទួល​អ្នកជំងឺ​នោះ​ចេញពី​រថយន្ត​សង្គ្រោះបន្ទាន់​ព្រលានយន្តហោះ​។ ​

​លោក Soe Paing បន្តទៀតថា ជនជាតិ​មី​យ៉ាន់​ម៉ា​ចំនួន ២​នាក់ ក៏បាន​អនុញ្ញាត​ឲ្យ​ចេញពី​យន្តហោះ ហើយ​បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដូចគ្នា ដើម្បី​ត្រួតពិនិត្យ​សុខភាព​។ យ៉ាងណាមិញ លោក សង្កត់ធ្ងន់ថា​៖«​មនុស្ស​ទាំងអស់​ផ្សេងទៀត ដែល​នៅលើ​ជើងហោះហើរ​នេះ បាន​បញ្ជូន​ត្រលប់​ទៅវិញ​»​។ ​

​អ្នកដំណើរ​សរុប​ចំនួន ៧៩ នាក់ ដែល​បាន​ជិះ​លើ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern មកពី Guangzhou នេះ មាន​ជនជាតិ​អាមេរិក ២​នាក់​, បារាំង ២​នាក់​, មី​យ៉ាន់​ម៉ា ២​នាក់ និង​ជនជាតិ​ចិន ៧២​នាក់​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​អាកាសចរណ៍​មី​យ៉ាន់​ម៉ា ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​ទោះបីជា​ពុំទាន់​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​រកឃើញ​ក្នុងប្រទេស​នេះ អ្នកជំនាញ ព្រួយបារម្ភ​ថា ប្រព័ន្ធ​សុខាភិបាល​ដ៏​ទន់ខ្សោយ​របស់ខ្លួន ពុំ​អាចមាន​សមត្ថភាព​ទប់​ទល់នឹង​ការរីក​រាលដាល​នៃ​វីរុស​នេះ ប្រសិនបើ​វា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ម្យ៉ាងវិញទៀត មី​យ៉ាន់​ម៉ា ក៏​កំពុង​រង់ចាំ​ការអនុញ្ញាត​ដើម្បី​ជម្លៀស​និស្សិត​ខ្លួន ៦០​នាក់​ដែល​ជាប់គាំង​ក្នុង​ទីក្រុង វូ​ហាន គិត​ចាប់ពី​ទីក្រុង​នេះ បាន​បិទ​ច្រកចេញចូល កាលពី​ថ្ងៃ​២៣ មករា មក​៕ ប្រភព៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*