BREAKING NEWS

មតិពលរដ្ឋ៖ គេផ្តាច់EBA អត់ខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ បែរមកខ្លាចប៉ះពាល់សេដ្ឋកិច្ចអារឿងបិទជើងហោះហើរប្រទេសមួយ…

Spread the love

ប្រទេសចិនធំណាស់ ដែលមាន​ប្រជាជនរាប់ពាន់លាននាក់ ដូច្នេះសម្តេចមិនអាចទទួល​យកសំណើរបិទជើងហោះហើរទាំងអស់ពីចិន​នោះឡើយ។ ក្រោយការផ្ទុះកូរ៉ូណាវីរុស សម្តេច​បាន​អះអាងថា ទទួលបានសំណើរបិទជើងហោះហើរពីចិនទាំងអស់។

ទាក់ទងនឹងករណីនេះ សម្តេចបានលើកឡើងថា វាជាការសម្លាប់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយទំនាក់ទំនង​ខ្មែរ-ចិន។ សម្តេច​បាន​កោតសរសើររដ្ឋាភិបាលចិន​ដែលយកចិត្តទុកដាក់​លើបញ្ហានេះ។

«យើងមិនចាំបាច់ប្រកាសបិទទេ ចិនគេបិទ​ខាងគេរួចជាស្រេចទៅហើយ ជាពិសេសនៅ​ក្នុងក្រុងវូហាន រួមទាំងផ្លូវដែក និងផ្លូវគោកផងដែរ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។

ភ្លាមៗក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ខមិនថា៖ គេផ្តាច់EBA អត់ខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ បែរមកខ្លាចប៉ះពាល់សេដ្ឋកិច្ចអារឿងបិទជើងហោះហើរប្រទេសមួយ។ ចង់ប្រាប់ថាអារឿងសេដ្ឋកិច្ចនឹងវាបានប៉ះពាល់បាត់ទៅហើយ នៅពេលវីរុសនេះផ្ទុះឡើង ទោះបើកក៏ប៉ះពាល់ បិទក៏ប៉ះពាល់

Gavel resting on sound block with european union flag in background

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*