BREAKING NEWS

អាសូរណាស់! ចេញពីខួបកំណើតខ្លួនឯង ជូនមិត្តភក្តិទៅផ្ទះ បែរជាអកុសលផ្ទុះកង់រថយន្ត រេចង្កូតបុកបង្គោលភ្លេីង ក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ​ ស្លា ប់ម្ចាស់ខួប​…(មានវីដេអូ)

Spread the love

ភ្នំពេញ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​០៣​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ​ នៅចំណុចជិតផ្លូវបេតុង(ក្រោយផ្សារក្រមួន​)​ លេីកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

លោកវរសេនីយ៍ត្រី​ ជឹម​ សុភ័ក្ត​ អធិការរងទទួលផែនសណ្ដាប់ធ្នាប់​ចរាចរណ៍ នៃអធិការដ្ឋាន​ខណ្ឌមានជ័យ​ បានអោយដឹងពីដំណេីររឿងហេតុករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលេីនេះថា​ នៅមុនពេលកើតហេតុ​ រថយន្តបង្កម៉ាក ឡិចស៊ីស​ LEXUS-GS300​ ស៊េរីទំនើប​ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2BC-6479 បើកបរដោយឈ្មោះ ឈួន គឹមហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ​នគរបាល​ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (របួសមធ្យម)​ ។

និងរួមដំណេីរដោយមនុស្សប្រុសស្រី៣នាក់ទៀត ទី១.ឈ្មោះ ឆេង ណារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ​ជាងឡាន​ មានទីលំនៅ​ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)​។ ទី២.ឈ្មោះ ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ មិនស្គាល់ទីលំនៅ(រងរបួសធ្ងន់​ បែកមុខ​ និងបាក់ដៃស្តាំ) ។ ទី៣.ឈ្មោះ លីន ភេទស្រី អាយុ២៣ ឆ្នាំ មិនស្គាល់ទីលំនៅ(រងរបួសស្រាល) បើកបរទិសដៅពីត្បូងទៅជើង

លុះពេលមកដល់ចំណុចកេីតហេតុខាងលេី​ ក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង​ ក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ​បណ្ដាលឲ្យ​មានបុរសម្នាក់ស្លាប់​ និងស្ត្រីម្នាក់របួសធ្ងន់​ និងបុរសអ្នកបេីកបររួមទាំងនារីម្នាក់ទៀតរបួសស្រាល៕ ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន


Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*