BREAKING NEWS

គ្រោះថ្នាក់ណាស់!!! ប្រយ័ត្នផងអ្នកដែលជិះក្បែរអគារកំពុងសាងសង់! ព្រឹកមុិញសន្ទូចក្នុងការដ្ឋានមួយ បាក់សង្កត់ឡានធ្វើឲ្យមន្ត្រីទូតអាមរិកម្នាក់រងរបួស

Spread the love

នៅព្រឹកមិញនេះមានករណីបាក់ដងសន្ទូច​ សង្កត់ឡានស្ថានទូតអាមេរិកមួយគ្រឿង​ បណ្តាលអោយរបួសមន្ត្រីទូតម្នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូច បានរុះរើ ដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួនតែ ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាងណាទេ ទើបបណ្តាលអោយបាក់ដងស្ទូចធ្លាក់មកដល់ដីត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សម្នាក់រងរបួស។

បន្ទាប់ពីមានព័ត៌មាននេះភ្លាម លោក អាំង សេរិពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងត្រួតពិនិត្យជាក់ស្តែង រហូតបានផ្អាកការដ្ឋានជាបណ្តោះអាសន្នសិន។

សម្រាប់ហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនមេការជនជាតិចិនម្នាក់ និងខ្មែរម្នាក់ទៀត យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*