BREAKING NEWS

ចំជាខ្លំាងមែន! លោកគ្រូកសិកម្ម នី ណាក់ ផ្លែផ្កាឲ្យនាយករដ្ឋមន្ត្រីថា ប្រជាជនខ្លួនឯងមិនគិតគូរ មិនបារម្ភ ប៉ុន្តែ បែរជាទៅបារម្ភចំពោះជាតិសាសន៍ដទៃទៅវិញ

Spread the love

ភ្នំពេញ៖ លោកគ្រូកសិកម្មនី ណាក់ ជាអ្នកលេងហ្វេសប៊ុកដែលសកម្មក្នុងការរិះគន់ខ្លាំងៗទៅលើរឿងក្នុងសង្គម ថ្មីៗនេះបាននិយាយឌឺដងឲ្យនាយករដ្ឋមន្ត្រីហ៊ុនសែនថា ប្រជាជនខ្លួនឯងមិនគិតគូរ មិនបារម្ភ ប៉ុន្តែ បែរជាទៅបារម្ភចំពោះជាតិសាសន៍ដទៃទៅវិញ។

លោកបានសរសេរបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ ខ្មាសគេខ្លាំងពេក 😏 សុខចិត្តដើរទទូរសារុង ព្រោះតែស្រុករំដួលមួយនេះ នាយករដ្ឋមន្ត្រី គិតអ្វីធ្វើអ្វីប្លែកៗ បែកៗបែបមនុស្សឈឺជម្ងឺសរសៃប្រសាទ។ ប្រជាជនខ្លួនឯងមិនគិតគូរ មិនបារម្ភ ប៉ុន្តែ បែរជាទៅបារម្ភចំពោះជាតិសាសន៍ដទៃទៅវិញ។ និស្សិតខ្មែរ ជាច្រើននាក់ កំពុងរស់នៅស្រុកចិន ពួកគេចង់វិលមកស្រុកដើម្បីគេផុតពីការឆ្លងរោគ ប៉ុន្តែ សម្តេច គំរាមអោយសាលាលុបឈ្មោះចោល ដកអាហារូបករណ៍ចោល។ សម្តេច ហេតុតែចង់ល្បី គិតទៅលេងស្រុកចិនសួរសុខទុក្ខនិស្សិត ប៉ុន្តែ យកលេសថាចិនមិនអនុញ្ញាត។ បើមានអ្នកដឹកនាំបែបនេះមិនយូរទេ កូនអ្នកដឹកនាំ ប្រពន្ធអ្នកដឹកនាំគង់តែកូរ៉ូណាស៊ីអស់មិនខានឡើយ។

ការលើកឡើងបែបនេះ បន្ទាប់ពីសម្តេចតេជោមានប្រសាសន៍ថា និសិ្សតខ្មែរ ដែលទៅបន្តសិក្សានៅប្រទេសចិន ត្រូវរួមសុខទុក្ខជាមួយពលរដ្ឋចិន ដែលនៅទីនោះកំពុងតែផ្ទុះវីរុសកូរ៉ូណា៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*