BREAKING NEWS

លោកអ៊ុំ សំអាន ថាប្រសិនបើនិស្សិតទាំងនោះជាចៅរបស់សម្តេច វិញប្រាកដជាត្រូវបញ្ជូនយន្តហោះទៅដឹកក្នុងរយៈពេល ២៤ម៉ោង

Spread the love

ភ្នំពេញ៖ លោកអ៊ំុ សំអានដែលជាអតីតតំណាងរាស្ត្របក្សប្រឆាំង បានពោលថា ប្រសិនបើនិស្សិតទាំងនោះជាចៅរបស់សម្តេច វិញប្រាកដជាត្រូវបញ្ជូនយន្តហោះទៅដឹកក្នុងរយៈពេល ២៤ម៉ោង។

លោកបានសរសេរក្នុងហ្វេសប៊ុកលោកថា​៖ ជីវិតពលរដ្ឋខ្មែរទូទាំងប្រទេសនិងជីវិតនិស្សិតខ្មែរ មិនស្មើនឹងអំណាចលោក ហ៊ុន សែន។លោក ហ៊ុន សែន ផ្កាប់ចិត្តចិនដើម្បីអោយចិនជួយការពារអំណាចខ្លួនឯង ដោយសុខចិត្តអោយនិស្សិតខ្មែរនៅរួមសុខរួមទុក្ខជាមួយចិនអំពីវីរុសកូរ៉ូណា ខណៈប្រទេសជាច្រើនលើពិភពលោកកំពុងជម្លៀសពលរដ្ឋរបស់គេ មកស្រុកកំណើតវិញ។

ប្រសិនបើនិស្សិតទាំងនោះជាចៅរបស់លោក ហ៊ុន សែន វិញប្រាកដជាត្រូវបញ្ជូនយន្តហោះទៅដឹកក្នុងរយៈពេល ២៤ម៉ោង។ ដើម្បីបញ្ជាក់ពីមិត្តភាពជាមួយចិននិងបង្ហាញការស្រលាញ់និស្សិតខ្មែរនៅចិនដូចកូនចៅរបស់សម្តេច យើងសូមលើកទឹកចិត្តអោយលោក ហ៊ុន សែន បញ្ជូនចៅគាត់ទាំងអស់ទៅរៀននៅទីក្រុងវូហាន ប្រទេសចិនក្នុងសប្តាហ៏ក្រោយនេះ ដើម្បីរួមសុខរួមទុក្ខជាមួយចិនអំពីវីរុសកូរ៉ូណា។

លោក ហ៊ុន សែន មិនខ្លាចបាត់ការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ប៉ុន្តែបែរជាខ្លាចប៉ះពាល់សេដ្ឋកិច្ចពីការបិទការហោះហើរពីប្រទេសចិនទៅវិញ។ ប្រទេសជាច្រើនជម្លៀសពលរដ្ឋគេ បិទជើងយន្តហោះជាមួយចិន និងបិទព្រំដែនជាមួយចិន រួមមានទាំងសម្ពន្ធ័មិត្តចាក់ទឹកមិនលិចជាមួយចិនគឺកូរ៉េខាងជើងនិងរុស្សុី។ ការមិនព្រមបិទជើងយន្តហោះជាមួយចិននិងការមិនព្រមដឹកនិស្សិតខ្មែរត្រឡប់មកវិញ លោក ហ៊ុន សែន កំពុងយកជីវិតនិស្សិតខ្មែរនិងជីវិតពលរដ្ឋខ្មែរ ទៅផ្កាប់ចិត្តចិន ដើម្បីអោយចិនជួយរក្សាអំណាចរបស់ខ្លួន៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*