BREAKING NEWS

មិនមែនស្លា ប់ដោយសារជម្ងឺទេ តែគ្រូពេទ្យវ័យក្មេងម្នាក់នេះ ស្លា ប់ដោយសារធ្វើការហួសកម្លាំង១០ថ្ងៃជាប់គ្នា ក្នុងការសង្គ្រោះជីវិតអ្នកឆ្លងជម្ងឺវីរុសកូរ៉ូណា

Spread the love

ចិន៖ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលរឿងមួយបានកើតឡើង ក្រោយគេប្រទះឃើញឱសថការីវ័យក្មេងម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់សម្រាក បន្ទាប់ពីខំប្រឹងធ្វើការរហូតដល់ ហួសកម្លាំងក្នុងរយៈពេល ១០ ថ្ងៃជាប់គ្នា។

យោងតាមសារព័ត៌មានក្នុងស្រុកមួយ បុគ្គលិកពេទ្យខាងលើត្រូវបានគេស្គាល់ឈ្មោះថា សុង យីងជី ដែលមានវ័យទើបតែ ២៨ ឆ្នាំ ប៉ុណ្ណោះ។ លោក ជាអនុប្រធានក្រុមឱសថ នៅមណ្ឌលសុខភាពមួយនៅក្នុងស្រុក Henshang ហើយនៅពេលដែលវីរុសថ្មីកំពុងផ្ទុះខ្លាំង លោកក៏បានចូលរួមក្នុងយុទ្ធនាការសង្គ្រោះអ្នកឆ្លងវីរុសប្រភេទថ្មី ផងដែរ។

លោក យីងជី បានចូលរួមជាមួយគ្រូពេទ្យមួយក្រុម ដែលត្រូវប្រចាំការនៅ Yuelin Expressway ។ ដោយមើលឃើញថា អ្នកជំងឺមានការកើនឡើងជារៀងរាល់ថ្ងៃ ដូចនេះលោកបានសម្រេចចិត្តធ្វើការជារៀងរាល់ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី ២៥ ខែមករា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។ ឱសថការីរូបនេះ មានតួនាទីជាអ្នកទទួលបន្ទុកផ្នែកផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ អស់រយៈពេល ១០ ថ្ងៃ ៩ យប់ ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង។ រហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ លោកបានប្ដូវេនធ្វើការនៅម៉ោង ១២ ព្រឹក ហើយបានត្រលប់ទៅកន្លែងស្នាក់នៅ ដើម្បីសម្រាក។

តែជាអកុសល ឱសថការីវ័យក្មេងរូបនេះ ត្រូវបានក្រុមការងារប្រទះឃើញដេកស្លាប់យ៉ាងស្ដូកស្ដឹងនៅក្នុងបន្ទប់របស់លោក។ ហើយជុំវិញ ​​​​​​​​ការស្លាប់នេះដែរ គេជឿថាបណ្ដាលមកពីបញ្ហាកាំងបេះដូង ដោយសារការធ្វើការហួលកម្លាំងជាច្រើនថ្ងៃជាប់គ្នា។

ទោះជាយ៉ាងណាក៏ដោយ មូលហេតុប្រាកដ​​​​​​​​​នៃការស្លាប់យ៉ាងណានោះ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ គឺត្រូវរងចាំការស៊ើបអង្កេតរបស់អាជ្ញាធរជាមុនសិន៕ អត្ថបទ៖ khmerload

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*