BREAKING NEWS

មហាជនស្នើឲ្យលោកហេង ឡុង ទៅសួរសុខទុក្ខបងប្អូនខ្មែរនៅអ៊ូហាន ដោយផ្ទាល់ជាតំណាងដើម្បីបង្ហាញពីទឹកចិត្ត ជំនួសសម្តេចដែលមិនបានអញ្ជើញទៅ

Spread the love

ភ្នំពេញ៖ លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ដែលធ្លាប់លេីកឡេីង​ឲ្យដឹង​នៅ​លេី​ទំព័រ​ផេក​ហ្វេសប៊ុក​របស់​ខ្លួន​ ថា៖ «ខ្ញុំបាទបានផ្ញើរសារទៅសម្ដេចតេជោ ហ៊ុន សែន​ សូមរួមដំណើរដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តជាមួយសម្ដេចទៅទីក្រុងអ៊ូហាន

ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំរួមទាំងសុខ និងរួមទាំងទុក្ខជាមួយសម្ដេចអស់មួយជី វិត។ សម្ដេចតេជោ ជានាយករដ្ឋមន្ត្រីទី១នៅលើពិភពលោក ដែលស្នើសុំរដ្ឋាភិបាលនៃប្រទេសចិនទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្លួននៅឯទីក្រុងវូហាននៃប្រទេសចិន។ ទឹកចិត្តលើសទេវតាជាប្រវត្តិសាស្ត្រ»

គួរឲ្យសោកស្តាយសម្តេចមិនអាចអញ្ជើញទៅអ៊ូហានបានទេ ដោយសារតែនៅទីនោះរីករាលដាលដោយសារវីរុសកូរ៉ូណាខ្លាំងពេក ទើបត្រូវអាជ្ញាធរបិទការចេញចូលក្នុងទីក្រុង។ ប៉ុន្តែមានមហាជនជាច្រើនស្នើឲ្យលោក ហេង ឡុង ធ្វើដំណើរទៅទីនោះក្នុងនាមជាតំណាង ទោះជាគ្មានវត្តមានសម្តេចដើម្បីបង្ហាញពីទឹកចិត្តចំពោះពលរដ្ឋខ្មែរនៅទីនោះ។

មានហ្វេសប៊ុកមួយបានលើកឡើងថា៖ ដោយសារតែសម្តេចលោកមិនបានអញ្ជើញទៅសួរសុខទុក្ខបងប្អូនខ្មែរយើងនៅវូហាន អាចទេយើងទាំងអស់គ្នាស្នើឱ្យបងឡុង ទៅសួរសុខទុក្ខបងប្អូនយើងនៅទីនោះដោយផ្ទាល់ជាតំណាង។ ទឹកចិត្តល្អដូចទេវតាយ៉ាងនេះរកមិនបានទេ។ បងប្អូនគាំទ្រទេ? អរគុណសណ្តានចិត្ត៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*