BREAKING NEWS

សម្តេចតេជោ ហ៊ុន សែន៖ «​ដោយសារ​មិត្ត​ចិន​យល់​អំពី​ការព្រួយបារម្ភ​របស់ខ្ញុំ​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ចិន នៅ​ព្រឹក​មិញ​នេះ ខាង​រដ្ឋាភិបាល​ចិន​បាន​អនុ​ញ្ញត្តិ​អោយ​ខ្ញុំ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​»

Spread the love

«​ដោយសារ​មិត្ត​ចិន​យល់​អំពី​ការព្រួយបារម្ភ​របស់ខ្ញុំ​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ចិន នៅ​ព្រឹក​មិញ​នេះ ខាង​រដ្ឋាភិបាល​ចិន​បាន​អនុ​ញ្ញត្តិ​អោយ​ខ្ញុំ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​»​។ នេះ​បើតាម​ការអះអាង​របស់​សម្តេច ហ៊ុន សែន នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្រោយពី​ភាគី​ចិន ឆ្លើយតប​ថា មិនអាច​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​សម្តេច​ទៅកាន់​ក្រុង​វូ​ហាន ទីកន្លែង​ដែល​ផ្ទុះ​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណាវី​រុស​។

តាម​គម្រោង​នៅ​ថ្ងៃទី​៥ កុ​ម្ភៈនេះ សម្តេច ហ៊ុន សែន ត្រូវ​ចាក​ចេញពី​កូរ៉េខាងត្បូង​ឆ្ពោះទៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ដើម្បី​ទៅសួរសុខទុក្ខ​និស្សិត​ខ្មែរ ២៣ នាក់​ដែល​កំ​ពុ​ងសិក្សា​នៅ​ទីនោះ​។ ប៉ុន្តែ​ក្រសួងការបរទេស​ចិន​ឆ្លើយតប​ថា​ មិនអាច​រៀបចំ​​ការធ្វើដំណើរ​របស់​សម្តេច​ ទៅកាន់​ទីក្រុង​វូ​ហាន​បានទេ ព្រោះ​ទីក្រុង​នេះ​ បានប្រកាស​ភាពអាសន្ន​បិទ​មិន​ឲ្យ​មាន​ចរាចរណ៍​ឆ្លងកាត់ ហើយ​ក្រុមនិស្សិត ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ទីកន្លែង​រស់នៅ​បានដែរ​។ ​

«​នៅ​រសៀល​នេះ ខ្ញុំ​នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​កូរ៉េខាងត្បូង ​ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង មុននឹង​ធ្វើដំណើរ​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​»​។ នេះ​ជាការ​អះអាង​របស់​សម្តេច ដោយ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​មិនបាន​ព្រាងទុក​នេះ គឺ​ដើម្បី​ជួប​សម្តែង​ការគួរសម​ជាមួយ​ភាគី​ចិន រួមទាំង​ការស្វែងយល់​អំពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិ​បាល​ចិន​ ចំពោះ​សិស្ស​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅក្នុង​ទីក្រុង​វូ​ហាន ក៏ដូចជា​នៅ​ទូទាំងប្រទេស​ចិន​៕ អត្ថបទ៖ ថ្មីៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*