BREAKING NEWS

លោកតាន់ គីមសួរ៖ អរគុណដែលខំប្រឹងដុតកាប់ទន្ទ្រាន អរគុណដែលអាជ្ញាធររុញច្រានបញ្ហាទាំងនេះដាក់គ្នា…បេនអើយ ទៅស្រុកលោកវិញទៅ! លោកតែឯងការពារមិនឈ្នះទេ ប្រយ័ត្នសូម្បីតែអាយុជិវិតក៏រក្សាមិនបាន…

Spread the love

ភ្នំពេញ៖ លោកតាន់ គីមសួរ ដែលជាផលិតករវីដេអូសាកចិត្ត និងជាអ្នកសកម្មមួយរូបក្នុងការចូលរួមការងារសង្គម បានឲ្យដឹងមុននេះបន្តិច ដោយសម្តែងការខកចិត្តនឹងការកាប់ទន្រ្ទានព្រៃឈើពីសំណាក់ឈ្មួញខិលខូច។

លោកបានលើកឡើងនៅក្នុងហ្វេសប៊ុកថា៖ អរគុណដែលខំប្រឹងដុត អរគុណដែលខំប្រឹងកាប់ទន្ទ្រាន អរគុណដែលអាជ្ញាធររុញច្រានបញ្ហាទាំងនេះដាក់គ្នាដោយគ្មានអ្នកណាទទួលខុសត្រូវ អរគុណគ្រប់យ៉ាងដែលបានផ្តល់ឲ្យភ្នំត្នោត អរគុណដែលទម្លាក់បន្ទុកមួយនេះដាក់មកលើជនបរទេសម្នាក់នេះ។ បេនអើយ ទៅស្រុកលោកវិញទៅ! លោកតែឯងការពារមិនឈ្នះទេ បន្ទុកនេះធ្ងន់ពេកហើយ ហើយគ្មានអ្នកណារវល់ជាមួយលោកទេ ប្រយ័ត្នសូម្បីតែអាយុជិវិតក៏រក្សាមិនបាន នាំប្រពន្ធកូនត្រឡប់ទៅស្រុកវិញទៅ!!! ខ្ញុំហត់ជំនួសលោកណាស់!!!

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*