BREAKING NEWS

មានតែម្នាក់លើលោក! មុខមាត់កម្ពុជាណាស់ សម្តេចតេជោ ហ៊ុនសែនបាន​ក្លាយ​ជាមេដឹកនាំ​ដំបូងដែល​បាន​ទៅ​ដល់​ប្រទេសចិន ក្រោយ​ការផ្ទុះវីរុសកូរ៉ូណា

Spread the love

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជាមេដឹកនាំ​ដំបូងដែល​បាន​ទៅ​ដល់​ប្រទេសចិន ក្រោយ​ការផ្ទុះជំងឺរលាក​សួតបង្កដោយមេរោគ​កូរ៉ូណាប្រភេទថ្មី ចេញពី​ក្រុងវូហាន ខេត្ត Hubei តាំងពី​ខែធ្នូ ឆ្នាំ​២០១៩។

ចេញដំណើរ​ពីក្រុងសេអ៊ូល សម្តេច ហ៊ុន សែន ដែលអម​ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ទៅ​ដល់អាកាសយានដ្ឋាន​ក្រុងប៉េកាំង នា​រសៀល​ថ្ងៃទី៥ ខែកុម្ភៈ នេះ ដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិនទៅ​ទទួល​ដោយផ្ទាល់។ លោក ហ៊ុន ម៉ាណែត និង​លោក គិត​ ម៉េង ក៏ស្ថិតក្នុង​ប្រតិភូអមដំណើរ​ផងដែរ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*