BREAKING NEWS

គ្មានអ្វីអាចហាមឃាត់ដំណើរសម្តេចបានឡើយ! ទីបំផុត សម្តេច ហ៊ុន សែន ទៅជួបប្រធានាធិបតី ស៊ី ជិនពីង ដូចការគ្រោងទុក

Spread the love

(ប៉េកាំង)៖ នៅក្នុងឱកាសទស្សនកិច្ចការងារបន្ទាន់ នៅប្រទេសចិនលើកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនមែនទៅសួរសុខទុក្ខលោកប្រធានាធិបតីចិន ស៊ី ជិនពីង តែសម្តេចម្នាក់ឯងនោះទេ សម្តេចថែមទាំងដឹកនាំកូនប្រុសច្បងរបស់សម្តេច គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅលើកទឹកចិត្តរដ្ឋាភិបាល និងប្រជាជនចិនផងដែរ ខណៈដែលចិនកំពុងទទួលរងគ្រោះដ៏កាចសាហាវដោយវីរុសកូរ៉ូណា។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញទៅដល់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅវេលាម៉ោង៣៖៣០នាទីរសៀល (ម៉ោងនៅប៉េកាំង) ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលសម្តេចបានក្លាយជាមេដឹកនាំប្រទេសដំបូងគេនៅលើពិភពលោក ដែលហ៊ានទៅកាន់ប្រទេសចិន គ្រាដែលចិនកំពុងផ្ទុះជំងឺកាចសហាវថ្មី។

ក្នុងនាមជាមិត្តដែកថែកជាមួយភាគីចិន សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីទឹកចិត្តរបស់សម្តេចចំពោះរដ្ឋាភិបាល និងប្រជាជនចិនដោយសម្តេចមិនបិទជើង យន្តហោះជាមួយប្រទេសចិន ឬយកប្រជាពលរដ្ឋ ឬនិស្សិតចាកចេញពីប្រទេសចិននោះឡើយ ពោលគឺសម្តេចបានបង្ហាញអំពីគុណធម៌ក្នុងនាមជាមេដឹកនាំ ដោយមិនរត់ចោលមិត្តក្នុងគ្រាលំបាកឡើយ។

សាររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាជនចិន មានការរំជើបរំជួល ព្រមទាំងបានទទួលស្វាគមន៍សម្តេចយ៉ាងកក់ក្តៅ សម្រាប់ទស្សនកិច្ចការងារលើនេះ។

ជាពិសេសទៀតនោះនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណា។

ក្នុងព្រះរាជសារលិខិតនោះព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានបង្ហាញនូវអារម្មណ៍សោកសៅក្រៃលែង ចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលបានធ្វើឱ្យប៉ះពាល់ ដល់ប្រទេសចិន និងបណ្តាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋ។ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានបួងសួងសូមឲ្យប្រទេសចិន ដើម្បីឲ្យទទួលបានជោគជ័យ ពេញលេញក្នុងការទប់ស្កាត់ការរីករាលដាល និងគ្រប់គ្រងជំងឺឆ្លងនេះបាន៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*