BREAKING NEWS

Update: គិតត្រឹមព្រឹកថ្ងៃទី៦ កុម្ភៈ នេះ អ្នកស្លា ប់ដោយសារវីរុសកូរ៉ូណាកើនឡើង ៧៣នាក់បន្ថែម សរុប៥៦៣នាក់ និងឆ្លងជាង២៨,០០០នាក់

Spread the love

(ប៉េកាំង)៖ របាយការណ៍ផ្លូវការពីអាជ្ញាធរចិន ដែលបានចេញនៅព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៥៦៣នាក់ហើយ ខណៈមនុស្សរហូតដល់ ២៨,០១៨នាក់បានឆ្លង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនាព្រឹកថ្ងៃនេះ។

សម្រាប់រយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុប៧៣នាក់បន្ថែមទៀតបានស្លាប់ និងករណីឆ្លងវីរុសកូរ៉ូណាថ្មី ៣,៦៩៤នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតាមតំបន់ទូទាំងប្រទេសចិន។ សម្រាប់មនុស្សស្លាប់បន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ទាំងអស់ ជាទីដែលរដ្ឋាភិបាលចិន កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា កាន់តែខ្លាំងឡើងៗ៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*