BREAKING NEWS

អីយ៉ាស់ អានហើយញាក់សាច់…! មិនធម្មតា លោកប្រធានពេជ្រ ស្រស់បង្ហោះសំណេរស្នេហាចាក់ដោតមួយ ក្រោយកញ្ញា រ៉ូសសារភាពសុំស្នេហ៍…

Spread the love

ប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះ តារាសម្តែងសុិចសុីមួយរូបគឺកញ្ញារ៉ូស បានសារភាពចំៗថា ខ្លួនកំពុងតែចាប់ចិត្តលើលោកប្រធានពេជ្រស្រស់ហើយ។ ដោយឡែកលោកពេជ្រស្រស់ក៏បានឆ្លើយតបទៅវិញដែរថា រូបនាងជាងតារាឯរូបលោកគ្រាន់តែជារាស្រ្តសាមញ្ញ មិនហ៊ានស្រលាញ់តារាទេ។

ហើយថ្មីៗនេះដែរលោកពេជ្រស្រស់ក៏បានបង្ហោះនូវសំណេរមួយដែលមានបង្កប់ន័យស្នេហាខ្លះៗផងដែរ។ ចង់ជ្រាបច្បាស់សូមអានខាងក្រោមនេះ៖

លីពូដោយសារតែស្នេហាគឺធ្វើឲ្យខ្លួនមិនអាចសំរេចកិច្ចការធំបាន ហើយនាំគ្រោះថ្នាក់ស្លាប់ដល់ខ្លួនថែមទៀតផង ប៉ុន្តែលីពូធ្វើដូច្នេះមិនមានន័យថា លីពូ ជាមនុស្ស មិនបានការនោះទេ ផ្ទុយទៅវិញលីពូជាជនស្មោះនឹងស្នេហាគ្មាននរណាប្រៀបបាននោះឡើយក្នុងសៀវភៅស្នេហា ហើយគូរស្នេហ៍របស់ លីពូ គឺនាងទាវឆាង ក៏ជានារីដ៏ស្មោះនឹងស្នេហាផងដែរ។

ចំពោះកិច្ចការធំ និងស្នេហាគឺវាពិបាកបែងចែកឲ្យដាច់ស្រលះខ្លាំងណាស់ ដោយហេតុថា បើសិនជាអ្នកធ្វើកិច្ចការធំគ្មាននូវសេចក្តីស្នេហាទេគឺជាមេដឹកនាំគ្មានមេត្តា និងគុណធម៌ឡើយប៉ុន្តែបើមានស្នេហាខ្លាំងពេកគឺនាំឲ្យការដឹកនាំការងារមិនមានភាពខ្លាំង ក៏ប៉ុន្តែបើអត់មាននូវសេចក្តីស្នេហាក្នុងខ្លួនទេនោះគឺការដឹកនាំកូនចៅ ក៏ គ្មាននូវមនោសញ្ចេតនាដែរ ដូច្នេះត្រូវចេះប្រើកម្លាំងថាមពលកើតពីធម្មជាតិឲ្យអស់លទ្ធភាពទើបជាមនុស្សពូកែក្នុងការដឹកនាំមនុស្ស និងការងារ។ ពេជ្រ ស្រស់

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*