BREAKING NEWS

ប្រពន្ធដើមចាញ់ល្បែងលក់ប្ដី ១ពាន់ដុល្លា អោយប្រពន្ធចុង លុះក្រោយចាញ់ល្បែងអស់ ក៏​មក​តាម​រករឿង​ឈ្លោះប្រកែក​គ្នា​ទារ​លុយ​បន្ថែម​ថែមទៀត

Spread the love

ភ្នំពេញ ​៖​ ស្ត្រី​ញៀន​ល្បែង​ម្នាក់ បាន​លែងលះ​គ្នា​ជាមួយ​ប្តី​​២​ខែ​មក​ហើយ​ រីឯ​ប្តី​ក៏​មាន​ប្រពន្ធក្រោយ​មួយទៀត​ដែរ ​ហើយ​បាន​ឲ្យ​នាង(ប្រពន្ធ​មុន)​នូវ ​​​​​​មាស​១​តម្លឹង ​លុយ​១​ពាន់​ដុល្លារ ​ស្មើនឹង​១០​លាន​រៀល​​ ជា​ថ្នូរ​នឹង​ការ​ឈប់​រក​រឿង ​ដើម្បី​ឲ្យ​ខ្លួន​បាន​រួមរស់​ជាមួយ​ប្រពន្ធ​ក្រោយ ​ដោយ​សុខ​ស្រួល។

លុះ​ក្រោយ​មក​ ស្រាប់តែ​ អតីត​ប្រពន្ធដើម​ចាញ់​ល្បែង​អស់​ ក៏​មក​តាម​រករឿង​ឈ្លោះប្រកែក​គ្នា​ទារ​លុយ​បន្ថែម​ថែមទៀត ​ទើប​ប្រពន្ធក្រោយ​ទ្រាំ​មិនបាន ​ក៏​នាំគ្នា​មក​ប៉ុស្តិ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ប៉ុស្តិ៍​នគរបាល ទួល​សង្កែ​១ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ ថ្ងៃទី​២៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​តែម្តង។

បើតាម​សម្ដី​ស្ត្រី​ជា​ប្រពន្ធក្រោយ​បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​អំឡុង​មុន​ភ្ជុំបិណ្ឌ​ រូបគាត់​ និង​បុរស​ជា​ប្ដី​ បាន​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏មាន​ទំនាក់ទំនង​ស្នេហា​មួយ​គ្នា​ ដោយ​ខាង​បុរស​ជា​ប្ដី​បាន​ប្រាប់​រូបគាត់​ថា បាន​លែងលះគ្នា​ជាមួយ​ប្រពន្ធដើម​រួចហើយ លុះដល់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ គាត់​ក៏បាន​នាំគ្នា​ទៅលេង​ផ្ទះ​នៅឯ​ស្រុកកំណើត ពេលនោះ​ស្រាប់តែ​លេចមុខ​ប្រពន្ធដើម​ទៅរក​រឿង​ដល់​ផ្ទះ​របស់គាត់​ បង្ក​ការភ្ញាក់ផ្អើល​ រហូត​ឈានទៅដល់​នាំគ្នា​ទៅរក​មេភូមិ ​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​ដោយ​ខាង​ប្ដីឲ្យ​មាស​១​តម្លឹង ទៅខាង​ប្រពន្ធដើម។

លុះ​ក្រោយ​មិនបាន​ប៉ុន្មាន​ផង ប្រពន្ធដើម​មក​រក​រឿង​ម្ដងទៀត ​នៅក្នុង​អំឡុង​ខែ​វិច្ឆិកា ​តែ​មិន​ចាំ​ថ្ងៃ គាត់​( ប្រពន្ធដើម​) បានមក​ទារ​លុយ​១​ពាន់​ដុល្លារ​ទៀត​ ហើយ​គាត់ ​និង​ប្ដី​ ក៏បានឲ្យ​ទៀត​ដើម្បី​បញ្ចប់។

លុះ​មក​ថ្ងៃ​ទី​២៨​វិច្ឆិកា ​ម្សិលមិញ​នេះ ​ស្ត្រី​ជា​ប្រពន្ធដើម​បាន​ឡើង​ជិះឡាន​ឈ្នួល​ ​ពី​ស្រុក​មករក​រឿង​ពួកគាត់​ម្ដងទៀត​ ទើប​គាត់​រត់​មករក​ឲ្យសមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែម្តង​។

​ចំណែក​អតីត​ប្រពន្ធដើម ​មិនបាន​និយាយ​អ្វី​ទាំងអស់ ​ដោយ​គិតតែ​ប្រកែក​ជាមួយ​ប្រពន្ធក្រោយ​ និង​បុរស​អតីត​ជា​ប្ដី​ ដោយ​ទាមទារ​តែ​លុយ​១០០​ដុល្លារ ដើម្បី​ឈប់​រករឿង​ទៀត។

ដោយឡែក​ បុរស​ជា​ប្ដី​បាន​រៀបរាប់ថា រូបគាត់ ​និង​អតីត​ប្រពន្ធដើម បាន​ចាប់ដៃគ្នា​ប្ដី​ប្រពន្ធ​ប្រហែល​២០​ឆ្នាំ​ មានកូន​២​នាក់​ធំៗ ​អស់ហើយ។

គាត់​បាន​បន្តថា ប្រពន្ធដើម​របស់គាត់​ជា​មនុស្ស​ញៀន​ល្បែង ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​អស់​គ្មាន​សល់ ទើប​គាត់​សុំ​លែងលះ​ឈប់​យកគ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត ដោយ​ឲ្យ​មេភូមិ​ជួយ​ធ្វើ​កិច្ចសន្យា​ និង​បាន​យល់ព្រម​ជាមួយគ្នា​រួចរាល់​អស់ហើយ​ តែ​នៅតាម​មករក​រឿង​គាត់​ទាំង​២​នាក់​ទៀត​ នៅ​ពេល​ណា​ដែល​គាត់​ចាញ់​ល្បែង​ម្ដងៗ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​ ឈ្មោះ ហេន ធឿន អាយុ​៤៤​ឆ្នាំ ​មុខរបរ លក់​ម៉ូតូ និង​ប្រពន្ធ​ក្រោយ​មានឈ្មោះ អួន ញ៉ែម មុខរបរ កម្មការិនី​រោងចក្រ អ្នក​ទាំង​២​ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ មាន​ស្រុកកំណើត ស្រុក​មេសាង ខេត្ត​ព្រៃវែង។ ដោយឡែក​ប្រពន្ធ​ដើម​មានឈ្មោះ ខ្មៅ គីម មាន​ទីលំនៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង។

ចុងក្រោយ​ ប្រពន្ធចុង​ ព្រមឲ្យ​លុយ​១០០​ដុល្លារ​ទៅ​ប្រពន្ធដើម ហើយ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១ ជួយ​ធ្វើ​កិច្ចសន្យា​បញ្ចប់​បញ្ហា រួច​ក៏បាន​នាំគ្នា​ចេញទៅ​ផ្ទះ​រៀងៗ​ខ្លួន៕ ( ប្រភព : កម្ពុជាថ្មី )

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*