BREAKING NEWS

ក្តុកក្តួលណាស់! ស្នេហាស្មោះស្ម័គ្រ តាយាយ២នាក់ សុខចិត្តឆ្លងវីរុសកូរ៉ូណាទាំងអស់គ្នា កាន់ដៃគ្នាដល់ថ្ងៃស្លាប់

Spread the love

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ កូរ៉ូណា​​ក្នុង​ទីក្រុង​វ៉ូហាន នៃ​ប្រទេស​ចិន នៅ​តែ​បន្ត​រាតត្បាត ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ចំនួន​អ្នក​ឆ្លង និង​ស្លាប់​កើន​ឡើង​ឥត​ឈប់ឈរ ។ខណៈ​ពិភពលោក​កំពុង​មាន​ការ​ព្រួយបារម្ភ និង​នាំ​គ្នា​ស្វែង​រក​ថ្នាំ ដែល​អាច​ព្យាបាល​វីរុស ដ៏​កាច​សាហាវ​នេះ​បាន វីដេអូ​របស់​គូ​ស្នេហ៍​វ័យ​ចំណាស់​មួយ​គូ ក៏​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​គ្រប់គ្នា​ក្ដុកក្ដួល​ក្នុង​អារម្មណ៍ នាំ​គ្នា​ចែកចាយ​បន្ត​ពាស​ពេញ​បណ្ដាញ​សង្គម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ម្ចាស់​គណនី Twitter ម្នាក់​បាន​ចែក​រំលែក វីដេអូ​មួយ​នេះ ដោយ​អះអាង​ថា ហេតុការណ៍​ដ៏​សោកសៅ​នេះ គឺ​កើត​មាន​ឡើង​ក្នុង​ប្រទេស​ចិន ដែល​គូ​ស្នេហ៍​វ័យ​ចំណាស់ ស្ថិត​ក្នុង​វ័យ​ប្រហែល ៨០ ឆ្នាំ បាន​ធ្វើ​តេស្ត​ឃើញ​មាន​ផ្ទុក វីរុស ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ទាំង ២ នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​វីដេអូ​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគាត់​ទាំង ២ បាន​សម្រាន្ត​លើ​គ្រែ​ពេទ្យ ដោយ​ដៃ​បាន លើក​ចាប់​កាន់​គ្នា ។ នៅ​ពី​លើ​វីដេអូ ម្ចាស់​គណនី​បាន​សរសេរ​ថា «ដូចម៉េច ហៅថាគូស្នេហ៏ ? អ្នក​ជំងឺ​វ័យ​ចំណាស់ ២ រូប នៃ​ជំងឺ​កូរ៉ូណា ក្នុង​វ័យ ៨០ ឆ្នាំ និយាយ​លា​គ្នា​ចុងក្រោយ ក្នុង​បន្ទប់ ICU ។ នេះ​អាច​ជា​ការ​ជួប និង​លា​គ្នា​ចុង​ក្រោយ » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​វីដេអូ​នោះ ក៏​បង្ហាញ​ដែរ​ថា លោកតា​ដែល​ជា​ប្ដី បាន​និយាយ​ពាក្យ​ផ្អែមល្ហែម​ទៅ​កាន់​ប្រពន្ធ​របស់​គាត់ ដែល​មាន​សភាព​ទន់​ខ្សោយ​ជាង​គាត់ ប៉ុន្តែ​នៅ​តែ​អាច ចាប់​កាន់​ដៃ​ប្ដី​គាត់​បាន ។

សកម្មភាព​ដ៏សង្វែគ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន ទប់​ទឹកភ្នែក​មិន​បាន​សឹង​គ្រប់ៗ​គ្នា ខណៈ​ឃើញ​សេចក្ដី​ស្មោះស្ម័គ្រ ស្នេហា​រវាង​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ។ អ្វី​ដែល​កាន់​តែ​ធ្វើឲ្យ​គ្រប់គ្នា ទប់​ចិត្ត ទប់​ទឹកភ្នែក​មិន​បាន​ទៀត​នោះ គឺ​ពួកគាត់​ទាំង ២ អាច​នឹង​មិន​អាច​ឃើញ​មុខ​គ្នា ជា​ថ្មី​ម្ដង​ទៀត​នោះ​ទេ ព្រោះ​ថា វីរុស​ថ្មី​នេះ គឺ​ខ្លាំង​ក្លា និង​ពិបាក​នឹង​ទប់ទល់​បំផុត ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដូច​ជា​មនុស្ស​ចាស់ និង​ក្មេង​ជាដើម ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ប្រជាប្រិយ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*