BREAKING NEWS

លោក ពេជ្រ ស្រស់ថា ទោះបីមាន Ben រាប់ពាន់នាក់ក៏ការពារព្រៃឈើមិនបានដែរ បើរដ្ឋាភិបាលមិនចាប់អ្នកបំផ្លាញព្រៃឈើអាងខ្នងធំមកដាក់ទោសតាមច្បាប់នោះ

Spread the love

ភ្នំពេញ​៖ ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​យប់​ថ្ងៃទី​៥ កុម្ភៈ ២០២០ បានឲ្យដឹងនៅក្នុង facebook លោកថា​៖ បើទោះបីជាមានលោក Ben រាប់ពាន់នាក់ទៀតក៏ការពារមិនអោយបាត់បង់ព្រៃឈើបានដែរ បើសិនប្រជាពលរដ្ឋខ្មែរខ្លួនឯងមិនយល់អំពីតម្លៃព្រៃឈើនិងរដ្ឋាភិបាលកម្ពុជាមិនមាននូវវិធានការច្បាស់លាស់ក្នុងការដាក់ទណ្ឌកម្មលើអ្នកបំផ្លាញព្រៃឈើនោះ…ពីព្រោះថារដ្ឋាភិបាលអនុវត្តន៍ច្បាប់តែលើជនគ្មានឥទ្ធិពល និងគ្មាននូវអំណាច តែប៉ុណ្ណោះ ចំពោះអ្នកមានអំណាចគឺគេមានអាជ្ញាប័ណ្ណកាប់ព្រៃឈើ…ហើយបើជាប់ទោសគឺជាប់តែមួយភ្លែត….។ខ្ញុំបានឮ សម្តេចតេជោ បានប្រកាសយ៉ាងដាច់អហង្ការ ឲ្យដាក់ទោសអ្នកបំផ្លាញព្រៃឈើ ប៉ុន្តែឈើនៅតែកាប់ហើយអ្នកកាប់ឈើនៅតែរួចខ្លួន មិនដឹងថា ថ្នាក់ក្រោមសម្តេចតេជោបានអនុវត្តន៍បទបញ្ជារសម្តេចតេជោឬទេ?ខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជា នឹងអាចប្រយុទ្ធប្រឆាំងឈ្នះពួកបំផ្លាញនូវព្រៃឈើផងចុះ។ ពេជ្រ ស្រស់ ៥/២/២០២០

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*