BREAKING NEWS

រឿងធំហើយ ស៊ែរឲ្យសម្តេចឃើញផង! លោក ពេជ្រ ស្រស់ ត្រូវបានគេផ្ញើសារមកគម្រាមសម្លា ប់ ក្រោយស្នើឲ្យឯកឧត្តម នេត សាវឿន ពន្លឿនចាប់ឃាតករបាញ់សម្លាប់គូដណ្តឹងខ្លួនឯង

Spread the love

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធាន គណះបក្សយុវជនកម្ពុជានិងជាសមាជិក ឧត្តមប្រឹក្សា និងពិគ្រោះយោបល់ បានត្រូវ ម្ចាស់ អាខោនFacebookមានឈ្មោះវណ្ណារ៉េត ផាន់ ដែល មាន តួនាទី ជានាយរង សេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្ញើសារមកគំរាម សម្លាប់ ក្រោយលោកពី ស្នើដល់លោក នេត សាវឿន ពន្លឿនឲ្យចាប់ឃាតករ បាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកន្លង គេចខ្លួនជាង១ខែហើយសមត្ថកិច្ចចាប់មិនទាន់បាន ។

សូមបញ្ជាក់ថានៅថ្ងៃព្រឹកថ្ងៃទី៦កម្ភះ លោកពេជ្រ ស្រស់ បាន ស្នើដល់ លោក នេត សាវឿន សូមពន្លឿនការចាប់ខ្លួនឃាតករមកដាក់ទោសតាមច្បាប់ឲ្យឆាប់រហ័សផង ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋខ្មែរនិងធានាឲ្យបានការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះនិងគ្រួសារជនរងគ្រោះផងដែរ។

យោងតាមសំណេរ លោកបញ្ជាក់ថា « ការពិតទៅ ខ្ញុំមិនចង់លូកមាត់កិច្ចការ ជំនាញរបស់កម្លាំងនគរបាលយុត្តិធម៌ នោះទេ ប៉ុន្តែបើខ្ញុំមិននិយាយ គឺវាតឹង ក្នុងទ្រូងខ្ញុំស្ទើបែកហើយ ពីព្រោះការ អនុវត្តច្បាប់មិនតម្លាភាព គឺបង្កើតឲ្យ មានភាពអយុត្តិធម៌កើតឡើងលើជន រងគ្រោះ និង សង្គមជាតិទាំងមូលតែ ម្តង ហើយករណីឃាតកម្មប្រើអាវុធ លើគូរដណ្តឹងនេះគឺជាអំពើឃោឃៅព្រៃផ្សៃខ្លាំងណាស់ នឹងឆ្លុះបញ្ចាំងពី ការប្រើប្រាស់អាវុធដោយសេរី គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះមន្រ្តីនគរ បាលយុត្តិធម៌មិនគួរបណ្តោយឲ្យជន ល្មើសនៅក្រៅច្បាប់យូរយ៉ាងនេះទេ វាធ្វើឲ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើ ការអនុវត្តច្បាប់ និង សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់ ដោយហេតុថាការ បណ្តោយឲ្យឃាតករមានសេរីភាព ដូច ព្រលែងខ្លាឲ្យដើរក្នុងភូមិមនុស្សកំពុង តែរស់នៅអញ្ចឹងឯង។ រូបខ្ញុំមិនជឿថា កម្លាំងនគរបាលយុត្តិធម៌អសមត្ថភាពចាប់ឃាតករនោះទេ ពីព្រោះមុខមាត់និងអត្តសញ្ញាណរបស់ឃាតករគឺបានបង្ហាញជាសាធារណៈហើយ ចុះហេតុអ្វីបានជាចាប់មិនបានទៀតឬឃាតករមានអ្នកតាមានឬទ្ធិមកបំបាំងកាយ.?»។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ តាមបណ្តាញសង្គម ឲ្យដឹងមុននេះបន្តិច ថា ក្រោយពីលោក ស្នើដល់ឯកឧត្តម នេត សាវឿន ពន្លឿនឲ្យចាប់ឃាតករ បាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកន្លងទៅនោះ ក៏ស្រាប់តែមាន អាខោនFacebookមានឈ្មោះវណ្ណារ៉េត ផាន់ មាន តួនាទី ជានាយរង សេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្ញើសារមកគំរាម សម្លាប់ លោក។លោក បញ្ជាក់ថា សារគំរាមសម្លាប់ខ្ញុំនេះគឺឆ្លុះ បញ្ចាំងឲ្យឃើញថាខ្សែរបស់ឃាតករ មិនណយទេ ទើបចាប់មិនបានសោះ ដូច្នេះដើម្បីសុវត្ថិភាពខ្ញុំផ្ទាល់ខ្លួនគឺខ្ញុំ នឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីស្រាវជ្រាវអ្នកគំ រាមសម្លាប់ខ្ញុំ និងដើម្បីធានានូវសុវត្ថិ ភាពរបស់ខ្ញុំផង។ រូបខ្ញុំមិនដែលខ្លាច ស្លាប់ទេ ប៉ុន្តែខ្ញុំក៏មិនចុះចាញ់ពពួក អាក្រក់ដែរ។ ជុំវិញករណីនេះមិនអាចសុំការបំភ្លឺពីម្ចាស់អាខោនហ្វេកបុក ខាងលើបានទេ គេហទំព័រយើងរងចាំការបំភ្លឺជានិច្ច ៕ អត្ថបទ៖ peoplenews.asia

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*