ស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មមួយប្រភេទនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានប្រជាពលរដ្ឋមួយចំនួនធ្វើការដាំដុះនៅតាមបណ្តាខេត្តមួយចំនួន ប៉ុន្តែអ្វីជាបញ្ហាចោលនោះត្រង់ថាតម្លៃគឺនៅទាបដែលប្រជាកសិកតែងតែរអ៊ូរ ។
ឈប់ខ្វល់ទៀតទៅ បញ្ហារឿងតម្លៃត្រូវបានដោះស្រាយហើយ ក្រុមហ៊ុនដែលមានឈ្មោះថា rice NATURE DEVELOPMENT PLC ដែលត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនមួយធ្វើការប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករដែលបានដាំដុះដំណាំស្វាយចន្ទីនៅគ្រប់ខេត្តក្រុងទាំងអស់ ពោលក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទីនេះផងដែរ ក្រុមហ៊ុនធ្វើកែច្នៃជាផលិតផលសម្រេចរួចហើយសហការជាមួយក្រុមហ៊ុនដែលជាដៃគូនាំចេញទៅក្រៅប្រទេស ។
គួរជម្រាបថា ទាក់ទងទៅនឹងតម្លៃគ្រាប់ស្វាយចន្ទី១គីឡូ៨ពាន់នេះផងដែរ គឺមានការប្រែប្រួលមិនកំណត់ពេលឡើយ មានន័យថាតម្លៃវាមានឡើង ហើយនិងចុះ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏កំពុងតែធ្វើការចរចាជាមួយដៃគូដែលបាននាំចេញពីតម្លៃអោយច្បាស់លាស់នាពេលខាងមុខនេះ ។
គួរបញ្ជាក់ ក្រុមហ៊ុនខាងលើបានអោយដឹថា ប្រសិនប្រជាកសិករណាដែលមានផលដំណាំស្វាយចន្ទី សូមបន្តទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំដែលមានអាស័យដ្ឋានផ្ទះលេខ 168ភូមិត្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជ័យ,រាជធានីភ្នំពេញប្រទេសកម្ពុជាតាមទូរស័ព្ទលេខ 085 711177/068 711177 ៕ អត្ថបទ៖ business-cambodia
(
Be the first to comment