BREAKING NEWS

មិនធម្មតា! សមត្ថកិច្ចខ្មែរធ្វើការល្អអស្ចារ្យ ត្រឹមចោរលួចគោមិនដល់២ម៉ោងផង ក្របួចជាប់ តែឃាតករសម្លា ប់មនុស្សជិត១ខែហើយ ចាប់មិនទាន់បានទៀត…

Spread the love

​ក​រ​ណី​លួច​គោ​មួយ​​ ដែលមានចោរមួយក្រុមមានគ្នាពីរនាក់បានធ្វើសកម្មភាពនៅ​វេលា​ម៉ោង១ រំលងអធ្រាត ថ្ងៃទី​៦ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ចំណុច​ភូមិ​បង្កោង ឃុំ​ឣំ​ពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ ហើយក៏ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានវេលាម៉ោង២និង៣០ នាទី ពោលគឺ១ម៉ោងកន្លះប៉ុណ្ណោះដែលសមត្ថកិច្ចក្របួចជនសង្ស័យបាន។

ប៉ុន្តែករណីមន្ត្រីយោធាឈ្មោះយឺន វណ្ណដេត ដែលបាញ់ សម្លា ប់​គូដណ្តឹងខ្លួនឯងកាលពីម៉ោង ១២និង១០ យ​ប់​រំ​ល​ ង​អធ្រាត្រ ឈា​នចូល​ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ មិនទាន់ចាប់បានជនដៃដល់នៅឡើយទេ។

មិនតែប៉ុណ្ណោះបើទោះជាក្នុងពិធីបុណ្យ៧ថ្ងៃនារីរងគ្រោះ ក្រុមគ្រួសារនាងបានយំអង្វរសុំឲ្យសមត្ថកិច្ចមេត្តាជួយចាប់ជនដៃដល់មកផ្តន្ទាទោសយ៉ាងណា ក៏គ្មានឃើញសូម្បីស្រមោលជនសង្ស័យឡើយ។

រឿងដ៏គួរឲ្យហួសចិត្តមួយទៀត គឺស្របពេលដែលលោក ពេជ្រ ស្រស់ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានធ្វើការទទូចដល់លោកនេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជួយពន្លឿនក្នុងការចាប់ជនដៃដល់ បែរជាមានអ្នកឆាតមកគំរាមសម្លា ប់រូបលោកទៀតផង៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*