BREAKING NEWS

ខ្មែរអើយខ្មែរ! រថភ្លើងដឹកអង្ករពីភ្នំពេញ ទៅព្រះសីហនុ ខូចនៅតាមផ្លូវ ស្រាប់តែមានពលរដ្ឋមួយចំនួននាំគ្នាគាស់ទូររថភ្លើងលួចយកអង្ករទៅវិញ

Spread the love

ខេត្តព្រះសីហនុ៖ ពិតជារឿងដែលគួរឲ្យហួសចិត្តណាស់ ដោយកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ មានខ្សែរថភ្លើងដែលដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវរថភ្លើងចំណុចជិតរោងចក្រអគ្គិសនីធ្យូងថ្មស្ទឹងហាវខេត្តព្រះសីហនុ ប៉ុន្តែខណៈដែលរថភ្លើងខូចមិនទាន់ដំណើរការទៅមុខបាន ក៏ស្រាប់តែមានពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូររថភ្លើងលួចយកអង្ករបាត់បង់អស់ជាច្រើនទៅវិញ។

យ៉ាងណាមិញមន្ត្រីនៅស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ បានឲ្យដឹងថាអង្ករដែលមាននៅក្នុងទូររថភ្លើងហើយត្រូវពលរដ្ឋលួចយកទៅ ជាអង្ករដែលនៅមានជាតិថ្នាំរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសារបានទេ អាចប៉ះពាល់ដល់សុខភាព និងសំណូមពរឲ្យពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយ័ត្នបំផុត។ បើតាមមន្ត្រីស្ថានីយ៍រថភ្លើង ប្រាប់បន្ថែមថា បច្ចុប្បន្ន ទូររថភ្លើងនេះ បានអូសយកមកដល់ស្ថានីយ៍ក្នុងក្រុងព្រះសីហនុហើយ ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*