BREAKING NEWS

ល្អពេកហើយ ជប៉ុនជួយខ្មែរទៀត លើកនេះជប៉ុនផ្តល់ជំនួយឥតសំណង ជិត៣០មុឺនដុល្លារ សម្រាប់សង់សាលារៀន

Spread the love

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយ ឥតសំណងចំនួន ២៧៦.២៦៦ដុល្លារ សម្រាប់គ​ម្រោងសាងសង់អ​គារសិក្សា ក្នុងអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ និងគម្រោងសាង សង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងមណ្ឌលអ ភិវឌ្ឍន៍ យោ ធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីចុះហត្ថលេខា នារសៀលថ្ងៃទី៥ ខែកុម្ភៈ នៅស្ថានទូត ជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូ តជប៉ុន បានមានប្រសាសន៍ថា ជំនួយនេះ គឺទី១. រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ៩០.៧៥៤ដុល្លារ សម្រាប់គម្រោង សាងសង់ អគារសិក្សាក្នុងអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ ក្នុងនោះសាងសង់អគារសិក្សា១ខ្នង មាន៦បន្ទប់ និងបង្គន់អនាម័យ ចំនួន ២បន្ទប់ ។ ទី២.រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន ១៨៥.៥១២ដុល្លារ សម្រាប់គម្រោងសាងសង់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ នៅខេត្តបន្ទាយមានជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទូតបន្តថា តាំងពីឆ្នាំ១៩៩១ រហូតមក ដល់បច្ចុប្បន្ន ស្ថានទូតជប៉ុនប្រចាំ នៅកម្ពុជា បានផ្តល់ជំនួយជាង ៦០០គម្រោង តាមយៈជំនួយគ្រោងការ សហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយ ឧបត្ថម្ភសុខមនុស្ស ជាតិ(ជំនួយ KUSANOE) សម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូចនៅកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទូតបន្ថែមថា សម្រាប់គម្រោងសាងសង់ អគារសិក្សា ក្នុងអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ មានគោលបំណងធានាឲ្យបាននូវបរិយាកាស សិក្សាប្រកបដោយសុវត្ថិភាព និងមានផាសុខភាពជាងមុន សម្រាប់សិស្សានុសិស្ស ដោយរំពឹងថា នឹងផ្ដល់ផលប្រយោជន៍ដល់សិស្សានុសិស្ស ព្រមទាំងគ្រូប្រមាណ ៥០០នាក់ តាមរយៈការកែលម្អគុណភាពអប់រំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់គម្រោង សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ នៅខេត្តបន្ទាយមានជ័យ ក៏រំពឹងដែរថា ប្រជាជនប្រមាណ ១៨០០នាក់ ដែលភាគច្រើនជាជនពិការភាព នឹងទទួលបានទឹកស្អាតតាមរយៈគម្រោងនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទោះបីជាមានការអភិវឌ្ឍ ច្រើនយ៉ាងណាក៏ដោយ ក៏លោកទូតជប៉ុន ទទួលស្គាល់ថាប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់ប្រជាជន ។ លោកទូតថា ប្រទេសជប៉ុននឹងបន្តចូលរួម ចំណែកក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗរួមបញ្ចូលទាំង KUSANOE ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ dapnews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*