BREAKING NEWS

អុញន៎ុះ! អង្គការ WHO ​​​​​​​​​​​​​​​​​​​​​​​លើកឡើងថា “ប្រទេសមានប្រព័ន្ធសុខាភិបាលអន់ខ្សោយ គឺមិនអាច​​រកឃើញអ្នកឆ្លងមេរោគកូរ៉ូណាទេ…

Spread the love

អង្គការសុខភាពពិភពលោក ហៅកាត់ WHO ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានដាក់ក្តីបារម្ភលើប្រទេសមានប្រព័ន្ធសុខាភិបាលទន់ខ្សោយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនអាចរកឃើញអ្នកដែលបានឆ្លងមេរោគកូរ៉ូណាថ្មី ខណៈការរាតត្បាតកាន់តែខ្លាំងក្នុងតំបន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងនៅប្រទេសផ្សេងៗនៅជុំវិញពិភពលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អង្គការសុខភាពអន្តរជាតិមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃមិ្សលមិញថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគឆ្លងមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រទេសនីមួយៗត្រូវត្រៀមប្រព័ន្ធឆ្លើយតបឱ្យបានរួចរាល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងគ្រប់គ្រាន់ជាមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Tedros Adhanom Ghebreyesus បានបន្តថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ក្តីកង្វល់ធំបំផុតរបស់ខ្ញុំគឺថា សព្វថ្ងៃមានប្រទេសដែលមិនមានប្រព័ន្ធគ្រប់គ្រាន់ដើម្បីស្វែងរកអ្នកដែលបានឆ្លងមេរោគ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រទេសទាំងនោះត្រូវការការគាំទ្របន្ទាន់ក្នុងការស្វែងរក ព្យាបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងថែរក្សាអ្នកដែលឆ្លង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីបញ្ចៀសការឆ្លងទៅអ្នកដទៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងដើម្បីការពារបុគ្គលិកសុខាភិបាល»។

លោកបន្ថែមថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អង្គការ WHO បានត្រៀមខ្លួនជួយគាំទ្រប្រទេសផ្សេងៗជាពិសេសនៅប្រទេសដែលប្រឈមនឹងការរងគ្រោះបំផុត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីទប់ស្កាត់ការរីករាលដាល ក្នុងចំនួនទឹកប្រាក់៦៧៥លានដុល្លារ សម្រាប់រយៈពេល៣ខែ គឺចាប់ពីខែកុម្ភៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់ខែមេសា ឆ្នាំ២០២០។

គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី៦ ខែកុម្ភៈនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេរោគនូវែលកូរ៉ូណា បានសម្លាប់មនុស្សអស់៥៦៥នាក់ និងឆ្លងដល់មនុស្ស២៨ ២៧៨នាក់ ហើយបើធៀបនឹងថ្ងៃម្សិលមិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកស្លាប់ថ្មីមាន៧៣នាក់ ឯអ្នកឆ្លងថ្មីមាន២៩៨៧នាក់។ នេះបើតាមតួលេខចុងក្រោយពីកាសែត South China Morning Post​​​​​​​​​​​​​​​​​​​​​​​​​​​​៕ អត្ថបទ៖ vodkhmer.news

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*