BREAKING NEWS

រន្ធត់ណាស់! យន្តហោះ ចុះចត​រអិល​ជ្រុលផ្លូវ ដាច់​ជា​៣កំណាត់ បណ្ដាល​ឱ្យ​ស្លាប់​និងរបួស​ជាង១៨០នាក់ នៅ​តួកគី

Spread the love

តួកគី៖ មនុស្សយ៉ាងតិច ៣នាក់ បានស្លាប់ និង ១៧៩នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានចុះចតរអិលជ្រុលធ្លាក់ផ្លូវ បណ្ដាលឱ្យយន្តហោះដាច់ជា ៣កំណាត់ នៅព្រលានយន្តហោះទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួកគី។

អ្នកដំណើរមួយចំនួន ត្រូវបានរបាយការណ៍ថា បានជម្លៀសខ្លួនចេញពីបំណែកយន្តហោះ ដោយខ្លួនឯង មុនក្រុមជួយសង្គ្រោះ បានទៅដល់ទីតាំងកើតហេតុ។ យន្តហោះប្រភេទ Boeing 737 ដែលជួបនូវឧបទ្ទវហេតុនេះ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Pegasus ដែលបានហោះចូលទៅក្នុងព្រលានយន្តហោះ Sabiha Gokcen បន្ទាប់ពីចាកចេញពីព្រលានយន្តហោះទីក្រុង Izmir នៅប្រទេសតួកគី កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្ដីរាយការណ៍បានឱ្យដឹងថា យន្តហោះ បានចុះចតនៅពេលមានខ្យល់កន្ត្រាក់និងភ្លៀងធ្លាក់ ខ្លាំង នៅទីក្រុងអ៊ីស្តាន់ប៊ុល។

សូមជម្រាបថា យន្តហោះនេះ បានដឹកអ្នកដំណើរ ១៧៧នាក់ រួមទាំងបុគ្គលិកបម្រើការលើយន្តហោះចំនួន ៦នាក់ ក្នុងនោះ មានកុមារចំនួន ១២នាក់។ យន្តហោះបានរអិលប្រហែល ៦០ម៉ែត្រ ពីផ្លូវយន្តហោះចុះចត រួចធ្លាក់តាមជម្រាលមួយ ប្រហែល ៣០-៤០ ម៉ែត្រទៀត។

សេចក្ដីរាយការណ៍បន្ថែមថា យន្តហោះ ត្រូវភ្លើងឆេះនៅផ្នែកខាងក្នុង និងរងការខូចខាតយ៉ាងដំណំ។ ចំណែក អាជ្ញាធរ កំពុងធ្វើការស៊ើបអង្កេតបន្ថែមលើឧបទ្ទវហេតុមួយនេះ៕ អត្ថបទ៖ clicknews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*